ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យ​ឯកជន​នៅ​កម្ពុជា បាន​ចូលរួម​បរិច្ចាគ​នូវ​ធនធាន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋចំនួន៨០៤ គ្រួសារដែលមាន​ជីវភាព​ខ្វះខាត​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ នៅ​ខណ្ឌចំការមន​

40

 

​ភ្នំពេញ ៖ វិស័យ​ឯកជន​នៅ​កម្ពុជា បាន​ចូលរួម​យ៉ាង​សស្រាក់​ស្រាំ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​បរិច្ចាក​នូវ​ធនធាន​យ៉ាងច្រើន​ស​ន្ឌឹ​ក​សន្ធាប់ ដើម្បី​រួមចំណែក​ក្នុងការ​លើ​កម្ពស់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​គ្រោះ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ បាន​រាតត្បាត​នៅក្នុង​សហគមន៍ ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​២០​កុ​ម្ភះ​នៅ​រាជធានី​ភ្នំពេញ​។​

​ជាក់ស្តែង​ក្រុមហ៊ុន​ព្រី​នស៍​ហូល​ឌី​ង​គ្រុប​បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក ផ្តល់ជូន​រដ្ឋបាល​ខណ្ឌ​ចំការមន ដើម្បី​នាំយកទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ជាង​៨០០​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។

​នៅក្នុង​ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌ នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ លោក ហ្កា​ប្រ៊ី​ល តាន់ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ជា​តំណាង​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង​គ្រុប បានឱ្យដឹងថា នេះ​គឺជា​ឱកាស​សំខាន់​សម្រាប់​បង្ហាញ​ការគាំទ្រ​ដល់​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩ ។
​លោក​បន្តថា ចាប់តាំងពី​ការផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​២០​កុម្ភៈ​មក ខណ្ឌចំការមន បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ នៅក្នុង​គ្រា​ដ៏​លំបាក​នេះ មាន​កើត​មាននូវ​ភាពមិនច្បាស់លាស់ ការព្រួយបារម្ភ និង​កង្វល់​ជាច្រើន​។ ក្នុងនាម​ក្រុមហ៊ុន​ឯកជន ចាំបាច់​ត្រូវ​ទទួលស្គាល់ថា ពួកគេ​ត្រូវបាន​ចាត់ទុកជា​សសរ​ស្តម្ភ​ដ៏​សំខាន់ សម្រាប់​ទ្រទ្រង់​ដល់​សង្គម និង​មាន​តួនាទី​សំខាន់ ដែល​ត្រូវតែ​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​សហគមន៍​ដែល​យើង​កំពុង​ស្ថិតនៅ​និង​ប្រតិបត្តិការ​អាជីវកម្ម​។​

​លោក​បញ្ជាក់ថា ក្រុមហ៊ុន​បាន​ចាត់​វិធាន​កម្ម​យ៉ាង​ឆាប់រហ័ស និង​សហការ​ជាមួយ​សាលាខណ្ឌ​ចំការមន ដើម្បី​ធ្វើការ​បរិច្ចាគ​នេះ ដែល​រួមមាន​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​៖ អង្ករ មី និង​សម្ភារ​ផ្សេងទៀត ដល់​ប្រជាពលរដ្ឋ​ចំនួន​៨០៤​គ្រួសារ ដែល​ត្រូវការ​ជំនួយ​បន្ទាន់​នៅក្នុង​សហគមន៍​។ ក្រៅពីនេះ យើង​ក៏បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ និង​ភេសជ្ជៈ​ចំនួន​រាប់រយ​កេស​ទៀត​ដល់​កម្លាំង​ការពារ​ដែល​ធ្វើការ​ទាំង​២៤​ម៉ោង ដោយ​មិនចេះ​នឿយហត់​នៅតាម​គោលដៅ ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ដើម្បី​ធានា​នូវ​សុខភាព​និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។ តាមរយៈ​កិច្ចខិតខំ​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​លោក​សង្ឃឹមថា ការបរិច្ចាគ​របស់​នេះ ក្រុមហ៊ុន​នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​យ៉ាងតិច​៨០% ឬ​ចំនួន​ជិត​១៣​លាន​នាក់​។​

​ក្នុងឱកាស​នោះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា របស់​ក្រុមហ៊ុន​ដែល​បាន​បរិច្ចាក​ធនធាន​ជួយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​សហគមន៍​ខណ្ឌចំការមន​នេះ​។ លោក​ចាត់ទុក​អំណោយ​នេះ ពិតជា​វិសេសវិសាល និង​ចំពេល​វេលា​ដែល​រដ្ឋបាល​ខណ្ឌចំការមន កំពុង​ត្រូវការ​សម្ភារៈ​ទាំងនេះ ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​៨០០​គ្រួសារ​នៅក្នុង​សហគមន៍ ដែល​កំពុង​ជួប​បញ្ហា​ជីវភាព ដោយសារ កូ​វីដ​~១៩ ។​

​លោក​អភិបាលខណ្ឌ​សន្យាថា នឹង​នាំយក​អំណោយ​ទាំងនេះ ទៅ​ជួយ​ដល់ដៃ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​៨០៤​គ្រួសារ​ក្នុង​សហគមន៍​ខណ្ឌចំការមន​។ បន្ថែម​ពីនេះ រដ្ឋបាល​ខណ្ឌចំការមន បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ព្រី​នស៍ ទៅតាម​អនុសារណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​អគ្គនាយក​ក្រុមហ៊ុន​ព្រីស​ន៍ ហូល​ឌី​ង គ្រប់​កាលពីពេល​កន្លង​ទៅនេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទដែលជាប់ទាក់ទង