ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភរិយា​តារាចម្រៀង​ហួរ ឡា​វី ទទួលមរណភាព អំឡុងពេល​សំរាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩

20

 

​ភ្នំពេញ ៖ លោកស្រី នួន សុ​ផាន្នី ដែលជា​ភរិយា​របស់​តារាចម្រៀង​ជើងចាស់ ហួរ ឡា​វី និង​ត្រូវជា​ម្តាយ​របស់​តារាចម្រៀង វី ឌី​ណែ​ត បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២១ ក្នុងអំឡុងពេល​សំរាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​។​

​បើតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​កញ្ញា វី ឌី​ណែ​ត បាន​ប្តូរ​រូបភាព​កាន់ទុក្ខ​ភ្លាមៗ ខណៈ​លោក ហួរ ឡា​វី បាន​បង្ហោះ​សារ​ថា «​អូន​អើយ​សូម​អូន​វិល​ត្រឡប់មកផ្ទះ​វិញ មក​ប្តី​អង្គុយចាំ​មើលផ្លូវ​ប្រពន្ធ​ទាំង​ទឹកភ្នែក តស៊ូ​ឡើង​អូន សាធុ​.​សាធុ​សាធុ​»​។​

​ចំណែក​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ បាន​បង្ហោះ​សារ​ថា «​ចូលរួម​រំលែក​ទុក្ខ​ផង​ប្អូនស្រី​អើយ​។ អ្នក​ម្តាយ​របស់​ប្អូនស្រី Vy DyNeth HM បាន​លាចាក​លោក​ហើយ​»​។​

​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​រំលែក​ផងដែរ​ថា លោកពូ​រឹងប៉ឹង​ណា​ពូ អ្នក​មីង​គាត់​បាន​សុខ​ហើយ​។​

កញ្ញា វី ឌីណែត បានសរសេរទាំងក្រៀមក្រំថា ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឲ្យបានសុខ ម៉ាក់កុំបារម្ភណាកូននឹងនៅមើលថែប៉ានឹងអ្នកផ្ទះយើង កូននឹងរឹងមាំ សូមបីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ
សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយម៉ាក់អើយ។

​ជុំវិញ​ការស្លាប់​របស់លោក​ស្រី នួន សុ​ផាន្នី ក្នុងដំណាក់កាល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ ក្រសួងសុខាភិបាល មិនទាន់​បញ្ជាក់​ជា​ផ្លូវការ​នោះទេ​ថា លោកស្រី​ស្លាប់​ដោយសារ​មូលហេតុ​អ្វី ឬ​ជំងឺ​អ្វី​នោះទេ​៕

អត្ថបទដែលជាប់ទាក់ទង