ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថៃ្ងអាទិត្យ ទី១៩ ខែសីហានេះនឹងមានកាេពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែររស់នៅកូរ៉េដោយឥតគិតថ្លៃ

121

 

កូរ៉េ៖ នៅថៃ្ងអាទិត្យ ទី១៩ ខែសីហាឆ្នាំ២០១៨នេះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក្រោមការសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងរៀបចំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន ។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី១៦សីហាឆ្នាំ២០១៨នេះ ។

  ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ បានជ្រាបថា នៅថៃ្ងអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងរៀបចំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន ជាន់ទី១ ដោយ ចាប់ពីម៉ោង ១២និង០០នាទី ដល់ម៉ោង ១៧និង០០នាទី ល្ងាច។

   គួរបញ្ជាក់ផងដែរថា ចាប់តាំងពីស្ថានទូតកម្ពុជាបានចុះកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) មកទល់បច្ចុប្បន្ននេះស្ថានទូតបានរៀបចំកម្មវិធីពិនិត្យសុខភាពបានចំនួន ៨លើក ស្មើនឹង៨តំបន់ដែលមានសហគមន៍ខ្មែររស់នៅ និងបានពិនិត្យសុខភាព និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជពលរដ្ឋខ្មែរ និងបរទេសបានប្រមាណជាង ១៥០០នាក់៕

អត្ថបទដែលជាប់ទាក់ទង