ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វឹកហាត់ នៅក្នុង​ទីលាន​បិទទ្វារ ជា​ជម្រើស​ល្អ​មួយ​

56

 

​ភ្នំពេញ​៖ ក្នុងខណៈដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​កានតែ​ឈាន​មក​កៀក​នោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​
​ជា​កំពុងតែ​ពិចារណា​ពី​ការហ្វឹកហាត់​ប្រមូលផ្ដុំ​ឡើងវិញ​តែ​ត្រូវធ្វើ​ក្នុង​ទីលាន​ដែល​បិទ​ជិត ។​

​ឯកឧត្តម​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​
​ឆ្នាំ​២០២៣(CAMSOC)​បាន​ត្រៀមខ្លួន​ពិភាក្សា​ជាមួយ​ក្រសួង​អប់រំ​យុវជន និ កីឡា​ពី​ពី​ជម្រើស​នៃ​ការហ្វឹកហាត់​ប្រមូលផ្ដុំ​ក្នុ​ទីលាន​បិទទ្វារ​ដោយ​
​មាន​ម​ការតាមដាន​ពី​គ្រូបង្វឹក និង អនុរក្ស​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដថា ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ យើង​ទទួលបាន​ភាពកក់ក្តៅ​ក្នុង​ចិត្តសាស្ត្រ​កីឡា​មួយ​ហើយ​ហេតុនេះ​
​យើង​ត្រូវតែ​បន្ត​ការអនុវត្ត​នូវ​វិធានការ​៣​កុំ​៣​ការពារ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដដែល​នោះ​គឺ​ការដាក់វិន័យ​តឹងរឹង​ទាំង​ក្នុងពេល​ហ្វឹកហាត់​និង​ការរស់នៅ​ក្រៅពី​ការហ្វឹកហាត់ ដោយ​ត្រូវតែ​ឲ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​គ្រូបង្វឹក អនុរក្ស និង​ថ្នាក់ដឹកនាំ​មិន​ឲ្យ​មាន​មានការ​ថ្លោះធ្លោយ​ឡើយ​។​

​នរណា​ដើរលេង​យប់​ឬ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​ឬ​ពី​កន្លែង​ប្រមូលផ្តុំ​ហ្វឹកហាត់​របស់ខ្លួន​គឺ​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្រោម​ការត្រួតពិនិត្យ​សុខភាព​សិន​ដោយ​មិនទាន់​ឲ្យ​វិល​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​វិញ​ភ្លាមៗ​នោះទេ​។​យើង​មិន​អាចធ្វើ​ឲ្យ​ការហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​រាំងស្ទះ​បានទេ ប៉ុន្តែ​ការហ្វឹកហាត់​ត្រូវតែ​ជា​កន្លែង​មាន​សុវត្ថិភាព​ខ្ពស់បំផុត សម្រាប់​ក្រុម​ជម្រើសជាតិ​លើ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​។​

​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ដែល​ត្រូវបាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​នឹងត្រូវ​ប្រមូលផ្តុំ​ចូល​ក្រុម​ជម្រើសជាតិ​
​ឡើងវិញ នាពេលខាងមុខ​ឆាប់ៗ​នេះ ដើម្បី​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ជាពិសេស​គឺ​ត្រៀម​ប្រកួតប្រជែង​មេដាយ ស៊ី​ហ្គេម លើក​ទី​៣១ ចុងឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​បន្ទាប់ពី​ការពិភាក្សា​មានការ​ឯកភាពគ្នា​រវាង​ផ្នែក​ដែល​ពាក់ព័ន្ធ​នោះ ។​
​ក្រុម​ជម្រើសជាតិ មាន​កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូ​ជំនួយ មន្ត្រី​កីឡា​ចំនួន ១០៥១​នាក់​បាន​ចាក់​រួចរាល់​អស់ហើយ ប៉ុន្តែ​យើង​កំពុង​ត្រួតពិនិត្យ​នីតិវិធី​ក្នុងការ​ការពារ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​ជា​បន្តទៀត​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​។
​បច្ចុប្បន្ន​យើង​ពុំទាន់​ទទួល​គោលការណ៍​ពី​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​នៅឡើយ​ទេ ប៉ុន្តែ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​ជំរុញ​ឲ្យ​ការហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​ឲ្យ​បាន​ឆាប់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ប្រជែង​មេដាយ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ដែល​គ្រោង​នឹង​រៀបចំ​ពីថ្ងៃ​ទី​២០​ខែវិច្ឆិកា ដល់​ថ្ងៃទី​៥​ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ ១៩​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅតែ​បន្ត​ការរីក​រាលដាល​នៅឡើយ​នោះ​គណៈកម្មាធិការ​
​ជាតិ​អូឡាំពិក​កម្ពុជា​កំពុង​ពិនិត្យថា​តើ​សហព័ន្ធ​កីឡា​ជាតិ​ណា​មាន​កន្លែង​ហ្វឹកហាត់​បិទទ្វារ​សម្រាប់​ក្រុម​ជម្រើស​របស់ខ្លួន​ដោយ​កុំ​ឲ្យ​មាន​អ្នក​ចេញចូល គឺ​អនុញ្ញាត​ឲ្យ​មានតែ​កីឡាករ កីឡាការិនី​ហ្វឹកហាត់​តែប៉ុណ្ណោះ​។
ជាមួយគ្នា​នោះ​យើង​រក​ទីលាន​ហ្វឹកហាត់​ណា​ដែល​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​ការហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​ទាំង​ការ​
​រស់នៅ​ហូបចុក​ស្នាក់​នៅក្នុង​កន្លែង​នោះ​ផងដែរ​។​យើង​មិន​ត្រូវតែ​ត្រួតពិនិត្យ​តែ​ទៅលើ​ការហ្វឹកហាត់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​យើង​ថែមទាំង​ត្រួតពិនិត្យ​ទាំង​ការគោរព​វិធានការ​សុខាភិបាល​ដូចគ្នា​ផងដែរ​បើទោះបីជា​ក្រុម​ជម្រើសជាតិ​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ក្តី​ក៏​ការចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នៅតែ​ជា​ក្តីបារម្ភ​ដដែល​។​
​ជាមួយគ្នា​នោះ​ឯកឧត្តម​អគ្គលេខាធិការ​បាន​អំពាវនាវ​ឲ្យ​បណ្តា​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​នានា​គ្រូបង្វឹក​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជួយ​ជា​កម្លាំងចិត្ត​ជាគោលការណ៍​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ទាំងអស់​ហ្វឹកហាត់​ដោយ​គ្មាន​ភាពភ័យខ្លាច ឬ​បារម្ភ​ពី​រឿង​កូ​វីដ​-១៩ ក្នុងអំឡុងពេល​ការហ្វឹកហាត់​បង្កើន​គុនភាព​បច្ចេកទេស​សម្រួច​គោលដៅ​ឆ្ពោះទៅ​ប្រកួត​ស​ប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេម ចុងឆ្នាំ​២០២១​នេះ​។​

ឯកឧត្តម​បានលើកឡើង​បន្ថែមទៀតថា​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ក្រុម​ជម្រើសជាតិ​រួចរាល់​ហើយ ដើម្បី​ផ្តល់​ទំនុកចិត្ត​ក្នុងការ​ការពារ​ពី​ជំងឺ​នេះ​កុំ​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​លើ​ការចម្លង​ដែលមាន​ហានិភ័យ​ខ្ពស់​ហើយ​អ្វីដែល​យើង​ត្រូវធ្វើ​បន្ត​គឺ​ស្ថិតនៅលើ​ខ្លួន​យើងទាំងអស់គ្នា ដោយ​ត្រូវ​រឹតបន្ដឹង​លើ​ការរស់នៅ ការហ្វឹកហាត់​ឲ្យ​មាន​អនាម័យ​ខ្ពស់​នៅ​គ្រប់កន្លែង​ទាំងអស់ ជាពិសេស​គឺ​គ្រប់រូប​នៃ​កីឡាករ​កីឡាការិនី​មិនត្រូវ​ចូលទៅ​ជួប​មិត្ត​ភ័ក្ត្រ​ឬ​ជន​ផ្សេងៗ​ទៀត​ដើម្បី​ថែរក្សា​សុវត្ថិភាព​ដូច​ក្រុម​ជម្រើសជាតិ​នៃ​បណ្តា​ប្រទេស​នានា​ដែល​ត្រៀម​ចូលរួម​ប្រកួត នៅក្រៅ​ប្រទេស ដូច​ប្រទេស​កម្ពុជា​យើង​ដែរ​។​
ឯកឧត្តម​ជឿជាក់ថា ក្រុម​ជម្រើសជាតិ​យើង​អាច​ធ្វើបាន និង​ប្កើ​ន​នូវ​សកម្មភាព​ហ្វឹកហាត់​ដើម្បី​អភិវឌ្ឍន៍​បច្ចេកទេស​បាន​ល្អប្រសើរ ប្រសិនបើ​យើងទាំងអស់គ្នា​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ឲ្យ​អនុវត្ត​នោះ​៕​

អត្ថបទដែលជាប់ទាក់ទង