ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អាជ្ញាធរ​កោះហៅ​ស្ត្រី​ម្នាក់​លក់​មីឆា​បាយ​ឆា តែងតែ​បោស​កាកសំណល់​ទម្លាក់ ចូលក្នុង​រ៉ឺ​ហ្គែ​លូ មក​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​

45

 

​ភ្នំពេញ ៖ ជា​រៀងរាល់​យប់ ក្រោយពី​ឈប់​លក់​មីឆា​បាយ​ឆា នៅ​ទីតាំង​មុខ​ពេទ្យ ធ្មេញ​ចាក់អង្រែ​ស្ត្រី​ម្នាក់នេះ តែងតែ​បោស​កាកសំណល់​ទម្លាក់ ចូលក្នុង​លូ​ខាងមុខនេះ​។ បន្ទាប់ពី​មាន​ករណីនេះ​កើត​ឡើងមក​នោះ តាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​កោះហៅ​ស្ត្រី​រូបនោះ មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព បោស​សម្រាម និង​ចាក់​កាកសំណល់​ផ្សេងៗ ចូលក្នុង​រ៉ឺ​ហ្គូ​លូ​ទៀត​។​

​យោងតាម​កំណត់ហេតុ​របស់​រដ្ឋបាល​សង្កាត់​ចាក់អង្រែ​ក្រោម នៅ​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០២១​នេះ ស្តីពី​ការពិនិត្យ​និង​ធ្វើ​កិច្ចសន្យា ការ​បោស​សំរាម​ចូលក្នុង​រ៉ឺ​ហ្គែ​លូ នៅមុខ​ពេទ្យធ្មេញ​ចាក់អង្រែ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​បញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២១​នេះ លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំងចម្រុះ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ចុះមក​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​៦១០ ក្រុមទី​១៣ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ លី សារ៉េត ភេទ​ស្រី អាយុ​២៧​ឆ្នាំ​។​

​តាមរយៈ​របាយការណ៍​បានបញ្ជាក់​បន្ថែមថា លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ពិនិត្យឃើញថា​ទីតាំង​ខាងលើ​ឈ្មោះ លី​សារ៉េត មុខរបរ​លក់​មីឆា​ល​ត​ឆា នៅ​ក្រុមទី​១៣ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មុខ​ពេទ្យធ្មេញ​ចាក់អង្រែ បាន​បោស​សំរាម​ចូល​រ៉ឺ​ហ្គែ​លូ​ប្រាកដ​មែន លោក​ក៏បាន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​បោស​សំរាម​ចូលក្នុង​រ៉ឺ​ហ្គែ​លូ​បន្តទៀត ពុំ​ដូច​នោះទេ​អាជ្ញាធរ នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។​

​ក្នុង​កិច្ចសន្យា បាន​បញ្ជាក់ថា ឈ្មោះ លី សារ៉េត អាយុ ២៧ ឆ្នាំ សញ្ជាតិ ខ្មែរ ស្នាក់នៅ​ផ្ទះជួល​លេខ ២ ផ្លូវជាតិ​លេខ​២ ក្រុមទី​១៧ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់​មីឆា​បាយ​ឆា នៅ​ទីតាំង​មុខ​ពេទ្យ ធ្មេញ​ចាក់អង្រែ ផ្លូវជាតិ​លេខ​២ ក្រុមទី​១៣ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ ០៨៦៨៩២៥២១ ។​

​ឈ្មោះ លី សារ៉េត​សូម​ធ្វើ​កិច្ចសន្យា​ដូចខាងក្រោម ៖ នាង​ខ្ញុំ​សូម​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព បោស​សម្រាម និង​ចាក់​កាកសំណល់​ផ្សេងៗ ចូលក្នុង​រ៉ឺ​ហ្គូ​លូ ទៀត ហើយ បើ​ថ្ងៃក្រោយ​នាង​ខ្ញុំ​នៅតែ​បន្តធ្វើ​កម្ម​ភាព​នេះ​ទៀត សូម​ឲ្យ​អាជ្ញាធរ​អនុវត្តន៍​តាមផ្លូវ​ច្បាប់​ជា​ធរមាន ។ នាង​ខ្ញុំ​សូម​សន្យា អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​តាម​កិច្ចសន្យា​ខាងលើនេះ ។ ក្រែង​ពុំ​ប្រាកដ នាង​ខ្ញុំ សូម​ផ្តិតមេដៃ​ស្តាំ​ទុកជា​ភ័ស្តុតាង​ស្រាប់ និង​ដើម្បី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។​

​សូមបញ្ជាក់ថា ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន កុសល បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា សកម្មភាព​បែបនេះ​គឺមាន​ជា​រៀងរាល់​យប់ ក្រោយពី​ឈប់​លក់​ស្ត្រី​ម្នាក់នេះ តែងតែ​បោស​កាកសំណល់​ទម្លាក់ ចូលក្នុង​លូ​ខាងមុខនេះ​។ ស្នើសុំ​ដល់​សាលា​រាជធានី​ភ្នំពេញ​មេត្តា មាន​វិធានការ​ចំពោះ​បុគ្គល​ម្នាក់នេះ ជាបន្ទាន់​ទាន់​។ សកម្មភាព​នេះ​កើតឡើង​កាលពី​យប់ ថ្ងៃទី​២១-០៣-២០២១ នៅជាប់ ពេទ្យធ្មេញ​ចក្រ​អ​ង្រៃ ក្នុង​ទឹកដី​សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​៕

អត្ថបទដែលជាប់ទាក់ទង