ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនតិរច្ឆានប្រើអំពើមិនគប្បី ដាក់ម្ដាយនិង ដេញកាប់អ្នកស្រុកពេញភូមិជាប់អន្ទាក់ប៉ូលិស

61

កណ្ដាល ៖ ប៉ូលិសកៀនស្វាយបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែមីនានេះថា

នគរបាលចាប់កូនតិរច្ឆានគំរាមគំហែងថានឹងសម្លាប់អ្នកស្រុក និងម្តាយ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះនុត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ មានទីលំនៅភូមិ ឈេីទាល ឃុំ ឈេីទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន)។

ជនរងគ្រោះមានចំនួន០៣នាក់
១.ឈ្មោះបួន ស្រីម៉ៅភេទស្រីអាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ
២.ឈ្មោះ ទូច បញ្ញាភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស
៣.ឈ្មោះទូច រក្សាភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងបីនាក់មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ៖ ១.កណ្តៀវមួយប្រវែង៥៧ ស.ម ផ្លែដែក ដងឬស្សី
២.កាំបិតបុ័ងតោមួយមានប្រវែង២៧ស.ម ផ្លែដែក ដងដែក
៣.រណារ៉មួយដើមផ្លែដែក ដងជ័រប្រវែង៧៦សង់ទីម៉ែត្រ។

ប្រភពដដែលបន្តថា នៅ ថ្ងៃ ខែ ឆ្នាំ វេលាម៉ោង១០និង២០នាទីជនរងគ្រោះឈ្មោះបួន ស្រីម៉ៅភេទស្រីអាយុ៤៧ឆ្នាំមានទីលំនៅភូមិ ឃុំ កើតហេតុខាងលើកំពុងតែដេកនៅលើអង្រឹងនៅក្រោមផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យ (កូនបង្កើត)បានស្រែកឡូឡារកដុតផ្ទះសម្បែង ពេលនោះជនរងគ្រោះបានស្តីបន្ទោសបន្តិចបន្ទួចឲ្យជនសង្ស័យ ជនសង្ស័យខឹងបានយកកាំបិតបុ័ងតោមកកាប់ផ្ដាច់ខ្សែអង្រឹងបណ្តាលឲ្យដាច់ធា្លក់ជនរងគ្រោះទៅលើដីថ្លោះចង្កេះហើយជនសង្ស័យបានយកកាំបិតនោះមកជ្រ ល គំរាមរកកាប់ជនរងគ្រោះថែមទៀត ហើយជនសង្ស័យបន្ទាប់មកជនសង្ស័យក៏ដើរចេញមកក្រៅផ្ទះ សំដៅទៅកន្លែងតារាងបាល់ទះមួយកន្លែងដែលមានចង្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ ពេលទៅដល់ជនសង្ស័យបានទាស់ពាក្យសំដីជាមួយ ឈ្មោះ ទូច បញ្ញាភេទប្រុស និងឈ្មោះទូច រក្សាភេទប្រុស ដែលកំពុងតែលេងបាល់ទះ ភ្លាមនោះជនសង្ស័យបានគំរាមគំហែងទៅលើឈ្មោះ ទូច បញ្ញា និងឈ្មោះទូច រក្សាភេទប្រុសពីរនាក់បងប្អូនថា អញនឹងអារកអ្ហែងឲ្យស្លាប់ឥឡូវហើយ ភ្លាមនោះ ឈ្មោះទូច ប៉ុនថា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ត្រូវជាឪពុកជនរងគ្រោះពីរនាក់ខាងលើ បានមកជួយឃាត់តែជនសង្ស័យមិនព្រមស្តាប់ក៏បានទាស់ពាក្យសំដីគ្នាទៅវិញទៅមក ភ្លាមនោះស្រាប់តែជនសង្ស័យបានទៅយកកាំបិតបុ័ងតោនិងរណាររបស់ម្ចាស់ផ្ទះតារាងបាល់ មករកកាប់ជនរងគ្រោះពីរនាក់បងប្អូន ឃើញដូច្នេះជនរងគ្រោះពីរនាក់បងប្អូន រួមទាំងឪពុកក៏នាំគ្នាទាញមែកដើមគ មកកាន់នឹងដៃដើម្បីការពារខ្លួន បន្ទាប់មកជនសង្ស័យក៏យកកាំបិតនិងរណារនោះទៅទុកវិញ ហើយក៏ដើរសំដៅទៅផ្ទះរបស់ខ្លួនបាត់ទៅ លុះដល់១៦និង១០នាទីថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះ ឈ្មោះ ទូច បញ្ញាភេទប្រុសកំពុងតែនៅកន្លែងតារាងបាល់ទះ ក៏ស្រាប់តែជនសង្ស័យបានដើរសំដៅមករក ដោយនៅដៃមានកាន់កណ្តៀវ ឃើញដូច្នេះ ជនរងគ្រោះក៏រត់គេចខ្លួន ចំណែកជនសង្ស័យបានរត់ដេញកាប់ជនរងគ្រោះ តែកាប់មិនបាន ក៏ឈប់ទៅ បានមួយសន្ទុះឈ្មោះទូច រក្សាភេទប្រុស(ជនរងគ្រោះ)បានត្រឡប់មកពីយកគោទៅចងឲ្យសុីស្មៅក៏ដើរមកផ្ទះវិញជនសង្ស័យឃើញក៏រត់សំដៅទៅកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះឃើញរត់ទាន់ក៍រត់គេចខ្លួនបាត់។

បន្ទាប់មកឪពុកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឈើទាល ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះដល់កន្លែងតើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូន
មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេីម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង