ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសម្រេច បើកឱ្យដំណើរការ ជាធម្មតាឡើងវិញ ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ក្រោយធ្វើការឃ្លុំអស់មួយរយៈ

43

 

កណ្ដាល ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមនិងក្រុមការងារ រដ្ឋបាលស្រុកល្វាឯម បានចុះបើកដំណើរការជាឡើងវិញ ចរាចរណ៍ចេញចូលភូមិជាធម្មតា ក្រោយពីបានធ្វើការឃ្លុំ អស់រយៈពេល១៥ថ្ងៃ ដោយសារមានអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ នាពេលកន្លងមក ហើយបច្ចុប្បន្នលទ្ធផលសំណាកប្រជាពលរដ្ឋទាំង ៨០៦នាក់ ទទួលបានគឺ អវិជ្ជមានទាំងអស់។

ជាមួយនិងការបើកភូមិឡើងវិញនេះ ក៏បានឧបត្ថម្ភដល់គ្រួសារទាំងអស់ ដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ អង្ករ ២៥គីឡូក្រាម និងឃីត ១កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង