ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធលើកទម្ងន់កម្ពុជា ក្លាយជាសមាជិកថ្មី នៃសហព័ន្ធប៊ុបស្លេរ-សិ្តតឡេតុនពិភពលោក

83

ភ្នំពេញ៖សមាជិកថ្មីមកពីប្រទេសចំនួន៥នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រទេសទាំងនោះរួមមានកម្ពុជា ម៉ាឡេស៊ី ថៃ វៀតណាម បានក្លាយជាសមាជិកផ្លូវការនៃសហព័ន្ធប៊ុបស្លេរ-ស្ដិតឡេតុនពិភពលោកដើម្បីត្រៀមចូលរួមការអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងប្រទេស
ចិន នាឆ្នាំ២០២២។
លោកសំ សុខយីអគ្គលេខាធិការសហព័ន្ធលើកទម្ងន់កម្ពុជាបានប្រាប់ឲ្យដឹងតាមសាអេឡិចត្រូនិចថាសហព័ន្ធកីឡាមកពីបណ្ដា
ប្រទេសអាស៊ានទាំងនោះរួមមាន សហព័ន្ធលើកទម្ងន់កម្ពុជា សមាគមកីឡាប៊ុបស្លេរ-ស្តិតឡេតុនម៉ាឡេស៊ី សមាគមកីឡាស្គីទឹកកកថៃ និង សហព័ន្ធកីឡាស្គីទឹកកកវៀតណាម កំពុងតែស្ថិតក្រោមដំបូលតែមួយក្នុងចំណោមសហព័ន្ធជាតិទាំង៧៨ប្រទេសនៃគ្រួសារសហព័ន្ធប៊ុបស្លេរ-ស្ដិតឡេតុនពិភពលោក។
លោកបានបន្តថា បន្ទាប់ពីបានចុះបញ្ជីរជាសមាជិកភាពផ្លូវការហើយ ប្រធានសហព័ន្ធពិភពលោក Ivo Ferriani បានបង្ហាញពីចំណាមអារម្មរណ៍ថា យើងពិតជាមានសេចក្ដីរីករាយណាស់ចំពោះមូលនិធិមរតក Pyeongchang 2018 បានផ្ដួចផ្ដើម និងផ្ដល់ឱកាសឲ្យអត្តពលិកបានមកពីប្រទេសបណ្ដាអាស៊ានបានមកចូលហ្វឹកហាត់កីឡារដូវរងានេះហើយគឺជាវិធីដែលពួកយើងអាចកសាងភាពជោគជ័យនិងពង្រីកសមាជិកគ្រួសារប៊ុបស្លេរ-ស្ដិតឡេតុនតាមបណ្ដាប្រទេសអាស៊ីផងដែរ។
លោកអគ្គលេខាធិការបានបន្ថែមថា អត្តពលិកមកពីប្រទេសវៀតណាម និងកម្ពុជា បានចូលរួមការប្រកួតជាផ្លូវការរបស់ពួកគេ បន្ទាប់សហព័ន្ធកីឡាពួកបានក្លាយជាសមាជិករបស់សហព័ន្ធពិភពលោក។ ការប្រកួតនេះត្រូវរៀបចំសហព័ន្ធប៊ុបស្លេរ-ស្ដិតឡេតុនពិភពលោកនៅទីក្រុងព្យុំឆាងដែលត្រូវព្រឹត្តិការណ៍នេះមានឈ្មោះថា Koera cup។ កីឡាករ ស្រី រាជបុត្រ ជាអត្តពលិកមកពីព្រះរាជណាចក្រកម្ពុជា ដែលបានហ្វឹកហាត់ក្នុងប្រភេទកីឡាស្តិតឡេតុនបានបញ្ចប់ការប្រកួតដោយទទួលចំណាត់លេខ២ ក្នុងប្រកួតជាផ្លូវការលើកដំបូងរបស់ខ្លួន និងកីឡាការិនីគង់ កែវមរកត វិញក៏ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតវិញ្ញសាប៊ុបស្លេរផងដែរ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់ និងត្រៀមចូលប្រកួតប្រភេទវិញ្ញសាអូឡាំពិករដូវរងាមានចំនួន ៣រូប ក្នុងនោះមាននារីម្នាក់។ ពួកគាត់នឹងត្រូវហ្វឹកហាត់រយៈពេលមួយឆ្នាំ ដើម្បីត្រៀមចូលរួមក្នុងវិញ្ញសាអូឡាំពិករដូវរងារទីក្រុងប៉េកាំង ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង