ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព

141

 

លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។

សពរបស់លោកស្រីឧកញ៉ា កំពុងតម្កល់ធ្វើបុណ្យទៅគេហដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមផេកហ្វេសប៊ុកផ្លូវការ លោកស្រី ហ៊ុន ស៊ីណាត បានសរសេរដូច្នេះថា «ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ទាក់ទងនឹងមរណភាពនេះ សន្តិសុខយាមផ្ទះឧកញ៉ា ស៊ុយ សុផាន នៅម្ដុំទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាប់អ្នកសារព័ត៌មានថា លោកស្រី ស៊ុយ សុផាន បានស្លាប់ កាលពីយប់ថ្ងៃទី២៨ មីនា ដោយជំងឺប្រចាំកាយ។ បើតាមសន្តិសុខដដែល សពលោកស្រី សុផាន ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់កូនចៅ នៅម្ដុំវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង