ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារថ្នាក់កណ្ដាល គណៈបក្សប្រជាជនកម្ពុជា ចុះជួយរាជធានីភ្នំពេញឆ្លៀតពេលមកជួបប្រជាជនសួរសុខទុក្ខនិងផ្ដល់អំណោយ

39
  1. ភ្នំពេញ៖កាលពីវេលាថ្ងៃត្រង់នាថ្ងៃទី​ ២៩​ ខែ​ មីនា ឆ្នាំ​ ២០២១នេះ​ ក្នុងនាមក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយរាជធានីភ្នំពេញ​ លោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និង ជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដោយបានឆ្លៀតពេលវេលាដ៏មមាញឹកចុះជួបមកសំណេះសំណាលសាកសួរសុខទុក្ខ​ និងនាំយកអំណោយជាគ្រឿងបរិភោគទៅប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ខ្លាំង ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ចំនួន៦០គ្រួសារ​ រស់នៅភូមិជ្រោយអំពិល១​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បាអំពៅ​ រាជធានីភ្នំពេញ​ ។
    នៅចំពោះមុខស្ថានភាពដែលមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងមានការឆ្លងរាលដាលនូវជំងឺកូវីដ១៩ចូលក្នុងសហគមន៍​ លោកជិន ប៊ុនធឿនដោយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័ខ្ពស់បន្ថែមទៀតបេីគ្មានការចាំបាច់ចូលកុំចេញក្រៅផ្ទះ​ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំឱបគ្នាជាដេីម​ )​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ៕ដោយសុវណ្ណភូមិ
អត្ថបទដែលជាប់ទាក់ទង