ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកម្តាយស៊ីឈ្នួលដកដំឡូងមីអោយគេ បើកគោយន្តដឹកដំឡូងមី កិនកូនប្រុសអាយុ៣ខួបស្លាប់

61

 

បន្ទាយមានជ័យ៖បុរសជឪពុកអ្នកស៊ីឈ្នួលដកដំឡូងមីអោយគេ បើកគោយន្តដឹកដំឡូងមីមិនប្រយ័ត្ន បានកិនកូនប្រុសខ្លួនឯកអាយុទើបនាម៣ឆ្នាំស្លាប់នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ស្ថិតនៅចំការប្រមាណ១០គីឡូម៉ែត្រពីភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំបន្ទាយឆ្មារបានប្រាប់សារព័ត៌មានឲ្យដឹងថា៖កុមារារងគ្រោះឈ្មោះ វ័ន វ៉ាន់អ៊ី អាយុ៣ឆ្នាំ(ឬ៣ខួប) ឪពុកជាជនបង្កគ្រោះថ្នាក់ឈ្មោះ លឹម ម៉ុន អាយុ៣៧ឆ្នាំ ម្តាយឈ្មោះ សយ សាវង្ស អាយុ៣៣ឆ្នាំមានស្រុកកំណើតភូមិទានកាំ ឃុំទានកាំ ស្រុកព្រៈនេត្រព្រៈ។

តាមសំដីម្តាយកុមារងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលថា ប្តីរបស់ខ្លួនជាឪពុកកុមារារងគ្រោះសម្រាកពីដកដំឡូងមី បានបើកគោយន្តកន្ត្រៃដឹកដំឡូងមីចេញពីចំការ ហើយដោយមិនបានប្រុងប្រយ័ត្នដែល កូនរត់ទៅរកមិនបានមើលកិនកូនប្រុសស្លាប់និងកន្លែងកើតហេតុតែម្តង។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖គ្រួសារក្មេងរងគ្រោះ គឺមកស៊ីឈ្នួលដកដំឡូមីអោយគេទាំងគ្រួសារ ក្រោយទំនេពីដកដំឡូងមី បានបើកគោយន្តដឹកដំឡូងមីមិនប្រុងប្រយ័ត្នកិនកូនស្លាប់និងកន្លែង ក្រោយពិនិត្យហើយប្រគល់ម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។មន្ត្រីនគរបាលជំនាញចុះទៅពិនិត្យហើយនាំយកឪពុកសាកសួរនិងអនុវត្តបន្ត៕

 

អត្ថបទដែលជាប់ទាក់ទង