ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លំនៅ​ឋាន ​របស់​ជា​ពលរដ្ឋ​​៧​ខ្នង និង​ជង្រុក​២​ខ្នង​ នៅ​ស្រុក​ថ្មពួក​​ រងការខូចខាតដោយសារខ្យល់​កន្ត្រាក់​

37

 

​បន្ទាយ​មាន​ជ័យ​ ៖​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​០៧​ខ្នង​ នៅ​ភូមិ​គោក​កឋិន​ ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បាន​រង​នូវ​ការ​ខូចខាត​ដោយ​បាតុភូត​ខ្យល់​កន្ត្រាក់​ ។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ខ្យល់​កន្ត្រាក់​ដែលកើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៤០​នាទី​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ នេះ​ បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​ គឺ​មិន​មាន​រងគ្រោះថ្នាក់​ដល់​មនុស្ស​ សត្វ​នោះ​ទេ​ ខូចខាត​តែ​ផ្ទះ​ចំនួន​០៧​ខ្នង​ ក្នុង​នោះ​ធ្ងន់​ ចំនួន​០២​ខ្នង​និង​ជង្រុក​ស្រូវ​ ចំនួន​០២​ខ្នង​ ។

នៅ​ថ្ងៃ​ទី​០១​ខែមេសា​ ឆ្នាំ​ ២០២១​ នេះ​ដែរ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ អមដំណើរ​ដោយ​លោក​ គឹ​ង​ វណ្ណៈ​ អភិបាលរង​ខេត្ត​ ជា​ប្រធាន​ក្រុម​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុ​ថ្មពួក​ ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​ ពិនិត្យ​មើល​លំនៅ​ឋាន​របស់​ពួក​គាត់​ ដែល​រង​នូវ​ការ​ខូចខាត​នោះ​ផង​ដែរ​ ។​

​ដោយឡែក​នៅ​ថ្ងៃនេះ​ដែរ​ កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ចំនួន​៣៧​នាក់​ និង​កម្លាំងយោធា​វរ​សេនា​តូច​៥១៤​ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១​ ជា​ច្រើន​នាក់​ បាន​ចុះ​ជួយ​រុះរើ​ និង​ប្រគល់​ស័ង្កសី​ បាន​ប្រក់​ដំបូង​ស័ង្កសី​ ដែល​រង​ការ​របើក​ខូច​ដោយ​ខ្ស​ល់​កន្ត្រាក់​នោះ​ដែរ​ ។​

​នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​មើល​នោះ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ដោយ​មើលឃើញ​ផ្ទះ​១​គ្រួសារ​រង​គ្រោះ​ខូចខាត​ធ្ងន់ធ្ងរ​ ត្រូវ​ចំណាយ​ថ្លៃ​ទិញ​សសរឈើ​ ថ្លៃ​ជាង​ស្ទួ​ច​រៀបចំ​ឡើង​វិញ​ ឯកឧត្តម​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​៥០០​ដុល្លារ​ និង​បាន​ឧបត្ថម្ភ​ដល់​កម្លាំង​ ដែល​ចុះ​ជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ មាន​កម្លាំងយោធា​វរ​សេនា​តូច​លេខ​៥១៤​ចំនួន​ ១០០​ដុល្លារ​ ,​កម្លាំង​នគរបាល​ ស្រុក​ថ្មពួក​ ចំនួន​១០០​ដុល្លារ​ផង​ដែរ​ ។​ ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ គឹ​ង​ វណ្ណៈ​ អភិបាលរង​ខេត្ត​ ក៏​បាន​ឧបត្ថម្ភ​ភេសជ្ជៈ​ដល់​កងកម្លាំង​នគរបាល​និង​យោធា​ផង​ដែរ​ ។​

​ទន្ទឹម​នោះ​ដែរ​ ឯកឧត្តម​អភិបាលខេត្ត​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​មេឃ​រកកល់ភ្លៀង​ឬ​ក៏​មាន​ផ្គរ​ រន្ទះ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ ត្រូវ​រក​ទីកន្លែង​មាន​សុវត្ថិភាព​ ។​

អត្ថបទដែលជាប់ទាក់ទង