ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះអាវុធ០៣គ្រាប់ សន្តិសុខយាមនៅធនាគារ ដកកាំភ្លេីងបាញ់ចំនួន០៣គ្រាប់ ០១គ្រាប់ត្រូវបុរសម្នាក់ស្លាប់ភ្លាមៗ

79

ភ្នំពេញ៖ សន្តិសុខយាមនៅធនាគារABA ដកកាំភ្លេីងបាញ់ចំនួន០៣គ្រាប់ ០១គ្រាប់ត្រូវបុរសម្នាក់ស្លាប់ភ្លាមៗ ដោយដៃបុរសដែលស្លាប់បានកាន់ កាំបិតចុងស្រួចដើរមករកចាក់សន្តិសុខ ។ កេីតហេតុនៅម្ដុំផ្សារដីហុយ យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បេីតាមកាមេរ៉ាសុវត្ថភាព គឺបុរសដែលស្លាប់ បានដេញចាក់សន្តិសុខ ទេីបខាងបងសន្តិសុខបង្ខំចិត្តដកកាំភ្លេីងបាញ់ បន្ទាប់មកអត់រត់ទៅណាទេ គឺចាំសមត្ថកិច្ចនាំខ្លួនទៅសួរនាំតែម្ដង។

បើយោងតាមវីដេអូកាមេរ៉ាសុវត្តិភាពទាំង២ ទើបដឹងថាជនបង្ករជាជនដែលស្លាប់ ក្រោយរឿងជំលោះរវាងជនដែលស្លាប់ជាមួយយុវជនម្នាក់ទៀតដែលរត់មកបំណងពឹងអោយសមត្ថកិច្ចលោកជួយ ជនបង្ករដែលស្លាប់នោះតាមវាយយុវជននោះ ថែមទាំងមកច្រាននិងលោតធាក់វាយដល់លោកសមត្ថកិច្ចយាមនៅមុខធនាគារABAនោះមុនទៀត

ក្រោយមកទើបមានការវាយតប់គ្នាជាមួយសមត្ថកិច្ច បណ្តាលអោយជនបង្ករកាន់តែខឹងសម្បារ ទើបទៅយកកាំបិតចុងស្រួចបំណងមកចាក់សមត្ថកិច្ច ដោយសមត្ថកិច្ចលោកភ័យខ្លាចជនបង្ករចាក់ខ្លួនក៏ភ្ជង់និងបាញ់គំរាម មុនឈានដល់ការប្រើសិទ្ធការពារខ្លួនក្រោយពេលជនបង្ករនៅតែរត់ចូលមកបំណងចាក់សំលាប់លោកសមត្ថកិច្ច ព្រោះជនដែលស្លាប់ប្រហែលជាប្រើប្រាស់សារធាតុញៀនទៀតក៏ថាបានព្រោះលឺថាជាជនអនាថាផង ៘

បើយោងតាមហេតុការណ៍នេះ លោកគ្រាន់តែប្រើសិទ្ធការពារខ្លួនពីជនល្មើសប៉ុណ្ណោះ ដោយជនល្មើសមានប្រដាប់អាវុធអាចបង្ករការស្លាប់បាន ៕

អត្ថបទដែលជាប់ទាក់ទង