ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់

65

កណ្ដាល៖ក្រុមសមត្ថកិច្ចកៀនស្វាយ បានអោយដឹងនៅព្រឹកថ្ងៃទី០៧ខែមេសានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់ និងខូចខាតម៉ូតូ និងឡាននៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១វេលាម៉ោង១៩.១៥នាទី នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែតលេខ ២២.២៣ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាង លើមានម៉ូតូ០១គ្រឿងម៉ាក HONDA.DREAM.C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AK.3617 បើកបរដោយឈ្មោះអុិន កក្តដា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងភ្នំពេញ ។ពេល
មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត០១គ្រឿងម៉ាកHINO ពណ៌សប្រភេទក្បាលសណ្ដោង ធន់ធំ
ពាក់ផ្លាក់លេខភ្នំពេញ3E.9840សណ្ដោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A-7663 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរ ចេញពីស្ថានីយ៍ប្រេងមួយកន្លែង ទិសដៅភ្នំពេញអ្នកលឿងបញ្ច្រាស់ទិសដៅ ម៉ូតូហ្វាំងមិនទាន់បុកចំរថយន្តចំហៀងខាងឆ្វេងបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់
ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់មុនពេលសមត្តកិច្ចមកដល់ ។
ចំណែកឯម៉ូតូនិងរថយន្ត ត្រូវបានកំលាំងជំនាញសណ្តាប់ធ្នាប់ ចរាចណ៍ស្រុកកៀនស្វាយធ្វើការវាស់វែង យកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
ការសន្និដ្ឋាន៖អ្នកបើកបររថយន្តបើកបរមិនមានការប្រុងប្រយ័ត្ន មិនមើលគ្រប់ជ្រុងជ្រោយមុនបើកចេញពីស្ថានីប្រេង ហើយបើកឆ្លងកាត់ផ្លូវពីឆ្វេងទៅខាងស្តាំដៃរបស់ខ្លួន៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង