ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បន្តចុះចែកអំណោយ ដល់ប្រជាជនក្រីក្រនៅសង្កាត់បឹងត្របែក

66

ភ្នំពេញ៖កាលរសៀលថ្ងៃទី០៦ខែមេសាឆ្នាំ២០២១នេះ លោកអភិបាលខណ្ឌចំការមន បន្តចុះចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅសង្កាត់បឹងត្របែកដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ពិធីចែកអំណោយរបស់រដ្ឋបាលខណ្ឌ ជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតចំនួន ២០គ្រួសារ រស់នៅសង្កាត់បឹងត្របែក ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់បឹងត្របែក។
អំណោយដែលរដ្ឋបាលខណ្ឌ ចែកជូនប្រជាពលរដ្ឋក្នុង០១គ្រួសារ ៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ និងម៉ាស។៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង