ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ៨ខ្សែ ដែលទទួលរង ការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានធ្វើការជួលជុលនិងអ៊ុតកៅស៊ូរួចរាល់១០០ភាគរយហើយ

95

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩។

ជាក់ស្តែង គិតត្រឹមថ្ងៃទី០៧ មេសានេះផ្លូវ៨ខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការជួលជុលនិងអ៊ុតកៅស៊ូរួចរាល់១០០ភាគរយហើយ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងសម្រួលដល់ការកកស្ទះចរាចរផងដែរ។
លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ មេសារនេះ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូAC ផ្លូវលេខ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីជម្រុញអោយ ក្រុមការងារអនុវត្តការងារអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងអោយបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។
លោកឯក ឃុនដឿន បានមានប្រសាសន៍អោយដឹងថា គម្រោងនៃការជួលជុលនិងអ៊ុតកៅស៊ូដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ នៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានចំនួន៨ខ្សែ ហើយក្នុងចំនួននេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការជួលជុលនិងអ៊ុតកៅស៊ូរួចរាល់១០០ភាគរយហើយ ពោលគឺបង្ហើយត្រឹមផ្លូវលេខ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ នេះតែម្តង។
គួរបញ្ជាក់ថា គម្រោងនៃការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ នៅរាជធានីភ្នំពេញមានចំនួន២៩ខ្សែ ក្នុងនោះនៅក្នុងខណ្ឌដូនពេញមានចំនួន១៦ខ្សែ ក្រុមការងារបានបញ្ចប់ការងាររបស់ខ្លួន១០០ភាគរយហើយកាលពី ថ្ងៃទី២៧ មិនា ។ចំណែកនៅខណ្ឌទួលគោកចំនួន៨ខ្សែដែរ ត្រូវបាន ក្រុមការងារ បញ្ចប់ការងាររបស់ខ្លួន១០០ភាគរយដែរហើយថ្ងៃទី០៧ ខែមេសារនេះ៕

 

អត្ថបទដែលជាប់ទាក់ទង