ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារច្បារអំពៅ ចុះផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទ សូមអោយអាជីវករនិងអតិថិជនអនុវត្តន៍វិធានការ៣ការពារ ៣កុំ

96

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះលោក​ គួច​ ចំណាន​ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ​ ​ដោយបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយតាមឧគ្ឃោសនៈទៅដល់បងប្អូនអាជីវករ​ និង អតិថិជនផ្សារច្បារអំពៅទាំងអស់
ដែលចេញចូលមកកាន់ទីផ្សារ​ ដើម្បីរកទិញទំនិញគ្រប់មុខតាមតម្រូវការពួកគាត់នោះសូមអោយចូលរួមពាក់ម៉ាស​ការពារ, ​វាស់កំដៅ​បាញ់​ទឹក អាកុល ,លាងសម្អាតដៃ​ ដោយទឹកអាកុល ឬជែលនិងផ្សព្វផ្សាយទៅតាមឧគ្ឃោសនៈស័ព្ទទៅដល់បងប្អូនអាជីវករដែលពាក់ព័ន្ធជាមួយ​ទីតាំងដែលមានអ្នកឆ្លងជំងឺកូវិដ១៩​ ត្រូវទៅធ្វេីចត្តាឡីស័ក្កនៅផ្ទះចំនួន១៤ថ្ងៃ និងទៅយកសំណាក់​ ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ១៩។
ដូចនេះសូមចូលរួមអនុវត្តវិធានការ​ ៣ការពារ​ ៣កុំ អោយបានខ្ចប់ខ្ចួនដេីម្បីបង្ការ​ទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវិដ១៩”៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង