ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញធ្វើពិធីប្រគល់ .ទទួលថវិកាពីមន្ទីររៀបចំដែនដី នគរូបនីយកម្មរាជធានីភ្នំពេញ

55

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២១នេះ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកវ៉ា សុធា ហេរញ្ញិកគណៈកម្មាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដោយបានទទួលថវិកាសមាជិកភាពចំនួន ១៤៤.៣៣០.០០០រៀល (មួយរយសែសិបបួនលានបីរយសាមសិបពាន់រៀល)ពីលោកស្រី ចេង នារីរតន៍ លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម រាជធានីភ្នំពេញ ។
នាឱកាសនោះ លោកស្រី ចេង នារីរតន៍ តំណាងឲ្យលោកសារិន វណ្ណា បានប្រសាសន៍សម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយ គាំទ្រ និងជឿជាក់ចំពោះសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន លោកឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា ជាពិសេសក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ជាការឆ្លើយតប ក្នុងនាម លោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសារិន វណ្ណា ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម រាជធានីភ្នំពេញទាំងអស់ ដែលបានស្មគ្រ័ចិត្តបរិច្ចាគថវិកាចូលរួមជាសមាជិកភាព របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ។ លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយសូមសន្យាថា នឹងចាត់ចែងប្រេីប្រាស់ថវិកាសមាជិកភាពនេះ ឲ្យមានតម្លាភាព និងគណនេយ្យភាព ឲ្យស្របតាមគោលការណ៍គ្រឹះ ទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង