ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធត្រៀម អត្តពលិក៦នាក់ចូលរួម ស៊ីហ្គេម ២០២១

67

 

ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាគូសបញ្ជាក់ថា ការហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាមចុងឆ្នាំ២០២១នេះ គឺកាយសម្ព័ន្ធកម្ពុជាបានត្រៀមបញ្ជូនកីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដែលក្នុងនោះកីឡាករជម្រើសជាតិម្នាក់នឹងត្រូវបញ្ជូន ទៅហ្វឹកហាត់រយៈពេលវែង នៅចិន នាខែសីហា។

លោកបន្ថែមថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានជួលគ្រូបង្វឹកម្នាក់មកពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញលើផ្នែកបច្ចេកទេសផ្នែកអាអេរ៉ូប៊ិក នៅក្នុងប្រទេសកម្ពុជាយើង ដែលគ្រូបង្វឹករុស្ស៊ីអាចនឹងមកដល់កម្ពុជា នាខែក្រោយនេះតាមការគ្រោងទុក ប៉ុន្តែវាស្រ័យលើស្ថានភាពជាក់ស្តែងលើបញ្ហាកូវីដ-១៩ បើអាចមកបាន យើងនឹងទទួល ប៉ុន្តែបើស្ថានភាពតឹងតែងយើង នឹងពន្យាពេលតាមជាក់ស្តែង។ នេះគឺជាផែនការសកម្មភាព ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងធ្វើ ដោយការយកចិត្តទុកខ្ពស់តាមការណែនាំយ៉ាងម៉ឺងម៉ាត់បំផុត របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ កីឡាករ កីឡាការិនីកីឡាកាយសម្ព័ន្ធត្រូវតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំ ដូច្នេះហើយទើបយើងតែងតែអនុវត្តផែនការ ដើម្បីគោលដៅចម្បងៗចំពោះមុខ ក្នុងការថែរក្សាគុណផលរបស់កីឡាករ កីឡាការិនីវ័យក្មេងឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមផង ក៏ដូចជាគោលដៅសឆ្ពោះធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង