ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តសៀមរាប ដាក់ចេញ នូវវិធានតឹងរឹង ការអនុវត្ត ការពិន័យ ដល់អ្នកមិន អនុវត្តសេចក្តីសម្រេចចំពោះការបិទខ្ចប់

45

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ចប់ ភូមិគោកតាចាន់ ភូមិខ្វៀន និងផ្សារភូមិភាគស្ថិតក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាបដែលជាតំបន់ការឆ្លងរាដាលនៃជំងឺកូវីដ-១៩ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”។

ត្រូវបានការបិទខ្ទប់ភូមិគោកតាចាន់ ភូមិខៀន និងផ្សារភូមិភាគ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់គោកចក ក្រុងសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” សម្រាប់រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូត ដល់មានការជូនដំណឹងជាថ្មី។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ លំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖

-ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីការងារ មុខរបរអាជីវកម្មចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬ

-ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរ ក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២(ពីរនាក់) ក្នុងមួយលំនៅឋាន ឬទីសំណាក់មិនឱ្យលើសពី ២(ពីរ)ដង ក្នុងមួយសប្តាហ៍ និងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវ បានបិទខ្ទប់

-ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាននោះ មូលហេតុសុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះអាចធ្វើទៅបាន ដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់ ។

ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចដូចខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង