ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ថ្លែងការអរគុណ អាជីវករលក់ដូរគ្រឿង ហូបចុក ដែលបានចូលរួម ជាមួយរដ្ឋបាលរាជធានី ដោយមិនតំឡើងថ្លៃម្ហូបអាហារ ក្នុងអំឡុងពេលបិទខ្ទប់រាជធានី១៤ថ្ងៃ

57

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវកររកស៊ីលក់ដូរគ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនតំឡើង
ថ្លៃម្ហូបអាហារក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នេះ។
ការថ្លែងនូវការអរគុណបែបនេះ របស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែមេសានេះក្រោយពីលោកបានធ្វើការអំពាវនាវឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបានមិនឲ្យទំនិញ ដែលជាគ្រឿងហូបចុកឡើងថ្លៃខ្ពស់
គ្មានហេតុផលនោះ ហើយក្រោយពីមានការអំពាវនេះឃើញថា បងប្អូនអាជីវករបានចូលរួមយ៉ាងសកម្មដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ហើយសម្មភាពនេះក៏ជាការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកផងដែរ។
គួរបញ្ជាក់ថា ៖ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរាត្រីថ្ងៃទី១៥ខែមេសានេះ នៅសាលារាជធានីភ្នំពេញ
លោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏និងមានវិធានការរដ្ឋបាលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង