ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ ជាប់អន្ទាក់ប៉ូលិស ករណីជួញដូរគ្រឿងញៀន

31

កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងថានៅរសៀលថ្ងៃទី ២០ខែ មេសាឆ្នាំ២០២១នេះដោយស្តីពី ករណី ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន(ម៉ាទឹកកក)។នៅចំណុចភូមិព្រែកតានប់២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល៕
ជនសង្ស័យមានចំនួន ០២នាក់ប្រុស
១/ ឈ្មោះ សន វ៉ិត ភេទប្រុស អាយុ ៥៣ឆ្នាំខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល ។មានមុខរបរ មិនពិតប្រាកដ។
២/ឈ្មោះ ធឿន ធារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ មានទីលំនៅ ភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មានមុខរបរ មិនពិតប្រាកដ ។
វត្តុតាងចាប់យករួមមាន:
១/ម្សៅក្រាមពណ៍ សថ្លាសង្ស័យ ជាសារធាតុញៀន (ម៉ាទឹកកក)ចំនួន០៥កញ្ចប់តូច។
២/ ដែកកេះចំនួន ២ ដើម
៣/ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក NOKIAអ៊ិនចុចពិលពណ៍ខៀវ។
៤/ម៉ូតូចំនូន០១ ម៉ាកWAVE i 125 ផ្លាកលេខ កណ្ដាល 1G 6753 ពណ៍ខ្មៅ (ចាស់)។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ខាងលើ កម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ និង កម្លាំង ប្រជាការពារ បានចុះល្បាតតាមភូមិសាស្រ្ត ឃុំកំពង់ស្វាយ លុះមកដល់ ចំណុចផ្លូវលំវត្តប្រាសាទប្រាំស្ថិតនៅភូមិព្រែកតាបន់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល ។ ក៍បានឃើញ ជនសង្ស័យទាំង២នាក់កំពង់ជិះម៉ូតូ ដោយមានការសង្ស័យកម្លាំងសមត្តកិច្ចក៏បានហៅឈប់សួរនាំ រួចធ្វើរការឆែកឆេរតែមិនបានឃើញអ្វីនៅនិងខ្លួនទេ បន្ទាប់មកកម្លាំងសម្ថកិច្ចក៏បានដើររកជុំវិញបរិវេនកន្លែងនោះក៏ប្រទះឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់(ម៉ាទឹកកក)ចំនួន ៥ កញ្ចប់តូច ភ្លាមនោះកម្លាំងសមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកបុស្ដិ៍នគរបាលកំពង់ស្វាយដើម្បីធ្វើការសាក់សួរ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យទាំងពីរបានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះ តី ភេទ ប្រុស អាយុ ប្រហែល ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាលចំនួន ៥ កញ្ចប់តូចតម្លៃ១០០០០០៛(ដប់ម៉ឺនរៀល) ដើម្បីលលក់អោយគេបន្តហ្នឹងទុកប្រើប្រាស់ខ្លួនឯងនៅពេលពួកខ្លួនទៅនេសាទត្រីនៅបឹង ។ បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្តកិច្ច ក៍បញ្ជូនជនសង្ស័យទាំង២ នាក់ រួមទាំងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង