ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ប្តេជ្ញាថា នឹងបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមឱ្យបានមុន

177

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបសាររបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្តបន្ទាប់នៅក្នុង Comments ដោយសម្តេចបានប្តេជ្ញាថា នឹងបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា ២០២១។

តាមរយៈសារ Commentsនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចបានឆ្លើយតបថា នឹងចាក់ជូនគ្រប់ៗ គ្នាគ្រាន់តែមានមុន មានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃ ឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូន បងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន។

សម្តេចបានបន្ថែមថាសូមបងប្អូនអត់ធ្មត់រង់ចាំបន្តិចវ៉ាក់សាំង នឹងយកទៅចាក់ជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពសាំមិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឆ្លើយតបសំណូមពរប្រជាពលរដ្ឋ ដែលមិនទាន់បាន ចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ សូមរង់ចាំទៅតាមលំដាប់លំដោយសិន ដោយសារគ្រូពេទ្យមានចំនួនតិច ឯអ្នកចាក់វ៉ាក់សាំងមានច្រើន សុំការយោគយល់។

កូនខ្មែររូបនេះបានចូលទៅ Comment នៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ថា ពុក! គ្រួសារខ្ញុំចង់ចាក់ណាស់ តែចុះឈ្មោះហើយអត់ទាន់បានចាក់ទេ។

ឆ្លើយតបការស្នើសុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សូមចាំបន្តិច ដោយយើង ចាក់មានមុន មានក្រោយតាមលំដាប់អាទិភាព ព្រោះគ្រូពេទ្យមានតិច ឯអ្នកត្រូវចាក់មានច្រើន។ សុំការយោគយល់៕  

អត្ថបទដែលជាប់ទាក់ទង