ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សប្រុស ស្រីចំនួន២៦នាក់ បញ្ជូនទៅតុលាការ ករណីប្រមូលផ្តុំផឹកស៊ីនិងប្រេីប្រាស់គ្រឿងញៀន នៅទីតាំងខារ៉ាអូខេមួយកន្លែងនៅស្រុកកំរៀង

61

បាត់ដំបង ៖ ទីតាំងខារ៉ាអូខេមួយកន្លែងនៅស្រុកកំរៀង ប្រមូលផ្តុំផឹកស៊ីនិងប្រេីប្រាស់គ្រឿងញៀនត្រូវបង្រ្កាបឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៦នាក់បញ្ជូនទៅតុលាការអនុវត្តតាមច្បាប់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។

ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ចូលរួមជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានអនុវត្ត នាំខ្លួនមនុស្ស ប្រុស ស្រីសរុបចំនួន២៦នាក់ ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ីនិងមានការប្រេីប្រាស់គ្រឿងញៀនផងយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី)ស្ថិតនៅចំណុចក្រុមទី០១ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៦នាក់រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែងនិងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន។

នៅក្រោយពេលសាកសួរ សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង