ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរីករាយពេល រដ្ឋបាលខណ្ឌបឹងកេងកង យកអំណោយចែកជូន ដល់មុខផ្ទះគាត់នាស័យកូវីដ១៩

124

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១នេះ
រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តចែកអំណោយជាគ្រឿងជូនដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវ៣៧៦សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែលមានការអញ្ជើញចូលរួមដឹកនាំចែកផ្ទាល់ពីសំណាក់លោកជំទាវគឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង គណៈអភិបាលខណ្ឌ និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង លោកស្រីស៊ុយ សែនសករាជភរិយាលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និងជាប្រធានអនុសាខាសមាគមនារីខណ្ឌបឹងកេងកងព្រមទាំងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនាអំឡុងពេលសម័យកូវីដ១៩។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ជាពិសេសសូមកុំភ្លេចវិធាន៣ការពារ ៣កុំ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង