ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្ស ចំនួន១៧នាក់ ប្រមូលផ្តុំគ្នាលេងល្បែង ភ្នាល់ជល់មាន់តាមអនឡាញ នៅបាត់ដំបង

135

 

ខេត្តបាត់ដំបង ៖ មនុស្ស ចំនួន១៧នាក់ ដែលប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់តាម អនឡាញនៅក្រុងបាត់ដំបង ត្រូវកងកម្លាំងនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តបាត់ដំបង។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំ របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមសហការនិងអនុវត្តតាមបញ្ជា ធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិល្បែង ស៊ីសង(ភ្នាល់ជល់មាន់តាមអនឡាញ) ចំនួនមួយ ទីតាំងស្ថិតនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងប្រតិបត្តិការកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ១៧នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ – ទូរទស្សន៍ LCD ម៉ាក Samsung ពណ៌ ខ្មៅ ០១ គ្រឿង – ឧបករណ៍ ផ្ទុក ទិន្នន័យ កាមេរ៉ា សុវត្ថិភាព ០២ គ្រឿង – រថយន្ត ចំនួន ០១ គ្រឿង – ម៉ូតូ ចំនួន ០៥ គ្រឿង – តុ ចំនួន ០២ – កៅអី មួយ ចំនួន – កង្ហារ ០១ គ្រឿង.

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់ មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង