ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល សម្រេចបញ្ចប់ការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ឧសភា តទៅ ដោយជំនួសមកវិញ នូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩

23

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃ ខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ បង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ តាមរយៈសេចក្តីសម្រេចលេខ ៥៥ សសរ ចុះថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១។

ហេតុនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបន្តអនុវត្តវិធានការថ្មី ដែលត្រូវបានដាក់ចេញ ដោយគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩ ៕

 

អត្ថបទដែលជាប់ទាក់ទង