ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ប្រាប់ឲ្យក្រុមហ៊ុនចង់ ចុះបញ្ជិការឧបករណ៍ តេស្តរហ័សរកជំងឺកូវីដ១៩ (Rapid Test) ត្រូវគោរពតាមបច្ចេកទេស និងច្បាប់គ្រប់គ្រងឱសថ

77

 

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញលិខិត ប្រាប់ដល់ ក្រុមហ៊ុនដែលចង់ចុះបញ្ជិការប្រតិករ ឧបករណ៍តេស្តរហ័សរកជំងឺកូវីដ១៩ (Rapid Test) ត្រូវគោរពតាមបច្ចេកទេស និងច្បាប់គ្រប់គ្រងឱសថនៃកម្ពុជា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា សូមប្រធានគ្រឹះស្ថានអាហរ័ណ និហរ័ណឱសថ និងតំណាងគ្រឹះស្ថានឱសថ ផលិតឱសថនៅក្រៅប្រទេស ដែលមានបំណងចូលបញ្ជិកាប្រតិករ COVID-19 Antigen Test ត្រូវរៀបចំឯកសារចុះបញ្ជិកា ឲ្យស្របតាមបែបបទបច្ចេកទេស និងអនុលោមទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ក្នុងការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ប្រព្រឹត្តទៅបានដោយរលូន និងទាន់ពេលវេលាទាំងវិស័យរដ្ឋ និងឯកជន៕

អត្ថបទដែលជាប់ទាក់ទង