ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពង់ចាម បន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ចាប់ពីថ្ងៃទី០៧ ដល់ទី១៣ ខែឧសភា និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញ ប្រជាពលរដ្ឋវិជ្ជមានកូវីដ

80

 

កំពង់ចាម ៖ សេចក្តីណែនាំ រដ្ឋបាលខេត្តកំពង់ចាម ស្តីពី ការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញ ប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩។

យោងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការរដ្ឋបាលដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។

កន្លងមក រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាល រួមនឹងវិធានការបិទខ្ទប់ភូមិ មួយចំនួន ដែលរកឃើញករណ៏វិជ្ជមានកូវីដ-១៩ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីសហគមន៍ មួយទៅសហគមន៍មួយទៀត។ ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០-កុម្ភៈ» នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមាន កូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុងខេត្តកំពង់ចាម និងដើម្បីបន្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាម បន្តដាក់ចេញវិធានការរដ្ឋបាលចាំបាច់មួយចំនួន និងសូមធ្វើការ ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យ បានម៉ឺងម៉ាត់បំផុតនូវវិធានការរដ្ឋបាល ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត លេខ០០៩/២១ សណន ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ស្តីពី ការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១. ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិក្នុង ករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ត្រូវទុកជាមោឃៈ។

ទទួលបានការណែនាំខាងលើ សូមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក លោក-លោកសី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ ស្ថាប័នពាក់ព័ន្ធដទៃទៀត និងបងប្អូនប្រជាពលរដ្ឋ ត្រូវ ចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្ត កំពង់ចាមដែលបានដាក់ចេញ និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ- រួមនឹងវិធាន ការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺដ៏មហាប្រល័យនេះ៕

អត្ថបទដែលជាប់ទាក់ទង