ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បញ្ចេញស្បៀងអាហារ ចែកជូនពលរដ្ឋ ច្រើន មិនធ្លាប់មាន ក្នុងគោលបំណងតែមួយគត់ គឺចង់ឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត និងចៀសផុតពីកូវីដ-១៩

37

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងតំណាក់កាលនេះ បានបញ្ចេញស្បៀងអាហារ ដើម្បីចែកជូនពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មាននាពេលកន្លងមក ។ សកម្មភាពបែបនេះ របស់សម្ដេចតេជោ មានគោលបំណងតែមួយគត់ គឺចង់ជួយចែករំលែកការលំបាករបស់ប្រជាពលរដ្ឋ ចៀសអោយផុតពីជម្ងឺកូវីដ-១៩ ។
នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅរសៀលថ្ងៃទី០៧ ឧសភានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត អាចឈានទៅកាត់ផ្ដាច់បាន នូវការរីករាលដាលនៃជម្ងឺកាចសាហាវនេះ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀល
ថ្ងៃទី០៧ខែឧសភានេះ គឺ ដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌ ស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមនានា ក្នុងគោលបំណងយកមកអនុវត្តអោយចំគោលដៅ ឈានទៅដល់ ការផ្តាច់
ជំងឺរាតត្បាតជម្ងឺកូវីដ-១៩នេះចេញ ពីតំបន់ក្រហមអោយបាន។
លោកឃួង ស្រេង បានណែនាំថា តំបន់ក្រហម ក្រៅពីការបិទខ្ទប់ហើយ កម្លាំងត្រូវល្បាតខាងក្នុង ជាមួយនិងការដាក់មីក្រូផ្សព្វផ្សាយ អោយពួកគាត់ចូលរួមអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល
ក្រសួង សុខាភិបាលនិងអាជ្ញាធរ សំដៅធ្វើយ៉ាងណា កុំអោយរីករាលដាលជម្ងឺកូវីដ-១៩នេះនៅ ក្នុងតំបន់ និងទៅក្រៅតំបន់ ។ ជាងនេះទៀតក៏ត្រូវមើលពីបញ្ហាជីវភាពរបស់ពួកគាត់ បើមានការខ្វះខាតយើងជួយផ្តល់ជូនពួកគាត់ភ្លាម។
ចំពោះវិធានការបិទខ្ទប់នៅតំបន់ក្រហមនេះដែរ លោកឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ដែល មូលដ្ឋានរបស់ខ្លួនមានតំបន់ក្រហមត្រូវអនុវត្តការងារកុំតឹងរឹងពេក ហើយក៏កុំធូពេកដែរមានន័យថា បើពួកគាត់មានការចាំបាច់ មាននៅក្នុងការសម្រេចរបស់រាជរដ្ឋាភិបាល សម្រួលអោយពួកគាត់បានចេញ ចូលទៅ។
គួរបញ្ជាក់ថា ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌពាក់ព័ន្ធមួយចំនួន ក៏បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃជម្ងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា ដែលអាចឈានទៅដល់ការផ្តាច់ជម្ងឺកូវីដ-១៩ បានជោគជ័យ នៅពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង