ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុំឲ្យអ្នកប៉ះកង់ឡាន ម៉ូតូ បញ្ឈប់សកម្មភាព បាចដែកគោល វីស ដែកស្រួច តាមផ្លូវ ដើម្បីផលប្រយោជន៍

419

ភ្នំពេញ៖ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២០ខែសីហានេះ បានសរសេរថា កំផ្លែងលេងឲ្យមើល មិនមែនឲ្យធ្វើតាមនោះទេ។ មនុស្សមួយចំនួនតូច បានដើរបាចដែកគោល និងវីស ដើម្បីឲ្យយាន្តគេធ្លាយ មុតកង់-កង់ម៉ូតូ-កង់ឡាន ។

លោក អភិបាលខណ្ឌ បានថ្លែងថា បើចង់មានលុយច្រើន មិនត្រូវមានគំនិតអាក្រក់-ថោកទាបយ៉ាងនេះទេ ។
ហើយក៏សូមអរគុណ ដល់ប្រធានផ្សារ និងសន្តិសុខផ្សារជម្ពូវ័ន្ត ដែលបានបោសសម្អាត តាមផ្លូវជាតិលេខ៤ ប្រមូលបានវីស និងដែកគោលជាច្រើន ។

លោកបានថ្លែងថា ខ្ញុំរកឃើញករណីនេះ ដោយសន្តិសុខផ្សារ គាត់ដើរបោសសម្អាតតាមផ្លូវ ក្នុងមួយដងៗ មានដែកគោល និងវីសទាំងចានៗ បានដាក់ការសង្ស័យថា ជាការបាច ដើម្បីរកលុយ តាមការប៉ះកង់នេះឯង៕

អត្ថបទដែលជាប់ទាក់ទង