ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល កម្ពុជា កំពុងយកចិត្តទុក ដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍

375

 

ភ្នំពេញ៖ ប្រទេសកម្ពុជាយក ចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ សិក្សាស្រាវជ្រាវ អប់រំផ្សព្វ ផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ឱ្យបានគង់វង្ស។ ក្រសួងបរិស្ថានបានអបអរ សាទរទិវាសត្វស្លាបទេសន្តរ ប្រវេសន៍ពិភពលោក ឆ្នាំ ២០២១ ក្រោមប្រធានបទ «ច្រៀងហោះហើរ និងសំកាំង -ដូចសត្វស្លាបដោយបានលើកឡើងថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅជុំវិញពិភពលោកហើយប្រទេសកម្ពុជា បានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការ យល់ដឹង អំពីការអភិរក្សសត្វ ស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។ ក្រសួងបញ្ជាក់ថា សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំ ទៅតាមផ្លូវហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចនេះការងារអភិរក្សសត្វស្លាបទេសន្តរ ប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។ ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់ បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការ ផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាល ជាក់លាក់មួយជាប្រចាំឆ្នាំ។ ក្រសួងបរិស្ថានបន្ដថា បច្ចុប្បន្ននៅលើពិភពលោក មានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមាន ទីតាំងស្ថិតនៅក្នុង ផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយ មានក្រសួង បរិស្ថានជាសេនាធិការ។
ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការសិក្សាស្រាវ ជ្រាវ អប់រំផ្សព្វផ្សាយ និងអភិរក្ស សត្វស្លាបទេសន្តរប្រវេ សន៍ និងទីជម្រករបស់ពួកវា ជាក់ស្តែងក្នុងឆ្នាំ២០១៩ តំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់ នៃបណ្តាញផ្លូវហោះ ហើរសត្វស្លាបអាស៊ីខាងកើត- អូស្ត្រាលី ដោយលេខាធិការដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី៕ សំរិត

អត្ថបទដែលជាប់ទាក់ទង