ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១០ ឧសភា​ រកឃេីញករណីជំងឺកូវីដថ្មីចំនួន​ ៥០៦នាក់ ជាសះស្បេីយ​ ១៧៩នាក់ និងស្លាប់ថ្មី​ ៦នាក់

533

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ១០ ឧសភា ២០២១​ រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥០៦នាក់​ (ឆ្លងសហគមន៌​:​ ៤៩៥​ នាំចូល:​ ១១) និងមានជាសះស្បេីយ​ ១៧៩នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៩៧៤៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៧៨២០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៦នាក់​ សរុប​ស្លាប់ ១២៦នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង