ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជាមេខ្យល់ នាំមនុស្សឆ្លងដែនដោយខុស​ច្បាប់ចំនួន ០២នាក់និងពលករចំនួន ១៧នាក់​សរុបចំនួន ១៩នាក់ ត្រូវបានឃាត់ខ្លួននៅស្រុកភ្នំព្រឹក

53
ខេត្តបាត់ដំបង៖  កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ចាប់ពីវេលា​ម៉ោង១៧រហូតដល់ម៉ោង ១៨ល្ងាច នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវ ដោយកងអនុសេ​នាតូច​លេខ៣ ចំណុះផ្នែកសឹករងស្រុកភ្នំព្រឹកស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តម​​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ​សេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ អនុវត្តឃាត់ខ្លួននិងនាំខ្លួន អ្នកលួចឆ្លងដែនពីប្រទេសកម្ពុជា បំណងចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់និងប្រថុយ​ប្រ​ថាន​បំផុតចំនួន១៩នាក់ស្រី០១នាក់។
ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានរកឃើញមនុស្សជា (មេខ្យល់)ក្នុងការនាំឆ្លងដែន ដោយខុសច្បាប់នេះ ចំនួន០២នាក់គឺ៖
១-ឈ្មោះ ផូ ផាត ហៅ តៃ ភេទប្រុស អាយុ​៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
២-ឈ្មោះសាផាតភេទស្រីអាយុ៦៤ឆ្នាំ មុខរបរកម្មកររស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលសាកសួរ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានរៀបចំកសាងសំ​ណុំរឿងបញ្ជូនអនុវត្តតាមផ្លូវច្បាប់ រីឯពលករចំ​នួន ១៧នាក់ បាននាំយកទៅកាន់មណ្ឌលចត្តា​ឡី​ស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត៕

 

អត្ថបទដែលជាប់ទាក់ទង