ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌមានជ័យ ជួបសំណេះសំណាល និងផ្តល់អំណោយ សម្តេចតេជោ ជូនកម្លាំង សណ្តាប់ខណ្ឌ សង្កាត់ ជិត២០០នាក់

76

ភ្នំពេញ ៖ នារសៀលថ្ងៃ សុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងសណ្តាប់ធ្នាប់សង្កាត់ទាំង៧ ចំនួន ១៩២គ្រួសារ ។

នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងសណ្តាប់ធ្នាប់សង្កាត់ទាំង៧ ដែលបានខិតខំ បំពេញភារៈកិច្ចការងារក៏ដូចជា​ការ​ចូល​រួម​ប្រចាំការ​ និង​ចុះល្បាតក្នុងមូលដ្ឋាន​កន្លង​មក​បានយ៉ាងសកម្មជូនរដ្ឋបាល ខណ្ឌមានជ័យ ក៌ដូចជាថ្នាក់ដឹកនាំខណ្ឌប្រគល់ជូន ។ ម្យ៉ាងទៀត កំលាំងសណ្តាប់ធ្នាប់ បានបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់មានសុវត្ថិភាព មិនអោយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភឡើយ ។

ទន្ទឹមនឹងនេះដែរ លោក អភិបាល បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កម្លាំងសណ្តាប់ធ្នាប់ យើងខិតខំប្រឹងប្រែងនូវការចុះល្បាតតាមមូលដ្ឋាន ដែលកំពង់ឡុកដោន និងធ្វើចត្តាឡីស័ក ហើយតំបន់ក្រហម ដែលមានហានីភ័យខ្ពស់ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគ កូវីដ-១៩ ក្នុងដំណាក់កាលធ្ងន់ធ្ងរនេះ ជាងនេះទៅទៀតកម្លាំងសណ្តាប់ធ្នាប់ខ និងសណ្តាប់ធ្នាប់សង្កាត់ យើងបានសហការជាមួយកម្លាំងអធិការ និងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ បង្ក្រាបនូវបទ ល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌ ជាពិសេសក្នុងកំឡុងពេលបិទខ្ទប់ភូមិសាស្ត្រ ខណ្ឌមានជ័យ កំលាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ យើងដើរតួនាទីយ៉ាងសំខាន់ក្នុងការចុះក្បាតតាមគោលដៅ តំបន់បិទខ្ទប់ នៃតំបន់ក្រហម ក្នុងភូមិសាស្រ្តខណ្ឌមានជ័យយើងផងដែរ ។
បន្ទាប់មក លោកអភិបាលធ្វើយ៉ាងណាកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ត្រូវមានអនាម័យ ថែរក្សាសុខភាព និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល និងតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវ ៖
១. ត្រូវមានវិន័យ
២. ត្រូវស្តាប់បទបញ្ជា
៣.ត្រូវគោរព តួនាទី ភារកិច្ច
៤.សាមគ្គីភាពផ្ទៃក្នុង ។

ក្នុងការសំណេះសំណាលនេះដែរក្នុងមួយនាក់ទទួលបាន
– អង្ករ ២៥គីឡូក្រាម
– មី ១កេស ដើម្បីសម្រួលដល់ជីវភាពគ្រួសារផងដែរ ។

អត្ថបទដែលជាប់ទាក់ទង