ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវតីស្រស់សោភាជាច្រើនរូប ត្រូវបានអ្នកគាំទ្រស្នើ ឲ្យចូលរួមប្រកួត កញ្ញាឯកចក្រវាឡកម្ពុជា ២០២១នេះ

162

 

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកញ្ញាឯកនៅកម្ពុជា ហាក់មានសន្ទុះលឿន ក្រោយពីមហាជនបានគាំទ្រខ្លាំង ព្រោះជាឱកាសក្នុងការលើកមុខមាត់ ស្ត្រីកម្ពុជាលើឆាកអន្តរជាតិពិសេសនាំយកនូវវប្បធម៌ប្រពៃណីខ្មែរទៅ បង្ហាញលើវេទិកាប្រកួតទាំងនោះ។ ស្របពេលដែលកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០បានបញ្ចប់ភ្លាម ដំណឹងនៃការប្រកាសឲ្យបេក្ខនារីដែលមាន ទំនុកចិត្តអាចដាក់ពាក្យចូលរួម ប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១ភ្លែត។
ទន្ទឹមនឹងនេះក្រុមអ្នកគាំទ្រវិស័យ កញ្ញាឯករួមទាំងគណនីហ្វេសប៊ុក ដែលគាំទ្រវិស័យនេះបានចាប់ផ្តើមបញ្ចេញមុខបេក្ខភាពដែលខ្លួនពេញចិត្ត និងជឿជាក់ថា ពួកគេមានសមត្ថភាពពេញលេញ ក្នុងការក្លាយជា កញ្ញាឯកតំណាងឲ្យកម្ពុជា ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ ការប្រកាសជ្រើសរើសបេក្ខនារីថ្មីនេះ ក៏ស្របពេលដែលប្រទេសជិតខាង បានបញ្ចេញមុខបេក្ខភាពរបស់ខ្លួន រួចជាស្រេចហើលដែរដើម្បីបន្ត ឈានទៅប្រកួតកម្មវិធីដ៏សម្បើមនេះ។
អ្វីដែលកាន់តែពុះកញ្ជ្រោលខ្លាំង នៅកម្ពុជានាពេលនេះគឺការទម្លាយ មុខមាត់ អត្តស ញ្ញាណរបស់បេក្ខនារីមួយចំនួន ដែលក្រុមអ្នកគាំទ្រស្នើឲ្យពួកគេដាក់ពាក្យចូលរួម ប្រកួតដែលក្នុងនោះគេសង្កេតឃើញថា រួមមានទាំងអតីតម្ចាស់ជ័យលាភីកញ្ញាឯក ម្ចាស់ជ័យលាភីរង តារាសម្តែង តារាបង្ហាញម៉ូដជាច្រើន។
មុននេះគេចាំបានថា ក្រុមអ្នកគាំទ្រធ្លាប់ស្នើឲ្យអតីតម្ចាស់មកុដ Miss Grand Cambo dia 2020 កញ្ញា សេង រដ្ឋា ធ្វើការដាក់ពាក្យចូលរួមប្រកួត ប៉ុន្តែត្រូវបាននាងព្រលយរួចជាស្រេចថា អាចនឹងមិនមានពេលវេលា គ្រប់គ្រាន់ ព្រោះតែជាប់កិច្ចសន្យាថតខ្សែភាពយន្តភាគមួយ ចំនួននោះ។ ក្រៅពីនេះនៅមានស្រីស្អាតកញ្ញា សុខគា គឹមលាង និងតារាបង្ហាញម៉ូដកញ្ញា នីន ម៉ាលីណែតនោះជាដើម។ ថ្មីៗនេះក្រុមអ្នកគាំទ្រវិស័យមួយនេះ បានទម្លាយមុខមាត់ អតីតកញ្ញាឯកភពផែនដី២០២០កញ្ញា ហេង និស្ស័យព្រោះទាំងរូបសម្រស់ ទាំងសមត្ថភាពចំណេះដឹងនាងក៏មិនធម្មតាដែរ។ ចំពោះក្រុមអ្នកគាំទ្រកញ្ញាឯកចក្រវាឡកម្ពុជាវិញ បានគាំទ្របេក្ខភាពកញ្ញា ហង្ស សូរិយ៉ាន់ ,កញ្ញា ឈុន រក្សា, កញ្ញា សាន កុសុមៈ, កញ្ញា ហង្ស ម៉ានីតា, កញ្ញា ងិន រ៉ូស្សា, កញ្ញា ឈុន ស្រីណេត, តារាសម្តែង និងពិធីការិនីកញ្ញា ជីមី ជាដើម។ ទោះជាយ៉ាងណា ក្នុងចំណោមបេក្ខនារីដែលក្រុមអ្នកគាំទ្រ យល់ឃើញថាស័ក្តិសមជាបេក្ខភាព តំណាងឲ្យកម្ពុជាឡើងនៅ លើឆាកអន្តរជាតិបន្តនោះ ថាតើនឹងមានបេក្ខនារីរូបនេះ ណាដាក់ពាក្យចូលរួមប្រកួតខ្លះនោះទេ។ នៅមានកម្មវិធីប្រកួតសម្រស់មួយចំនួនទៀត ក៏បានប្រកាសអំពីគម្រោង នៃការទទួលពាក្យចូលរួម ប្រកួតផងដែររួមមាន ទាំងកម្មវិធីថ្មី និងចាស់មួយ ចំនួនទៀត ខណៈដែលផលិតកម្មមហា ហង្សទើបនឹងប្រកាសទទួល បានសិទ្ធិក្នុងការប្រកួតកម្មវិធី សម្រស់២ផ្សេងទៀត ក្រៅពីកម្មវិធី Miss Grand Cambodiaនោះដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង