ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅចុងសប្ដាហ៏ទី៣ នៃខែឧសភានេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់

176

ភ្នំពេញ៖ បើយោងតាមប្រភពពីក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ២៤ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%។ នេះបើតាមលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ នាថ្ងៃទី២៤ ខែឧសភានេះ។
លោករដ្ឋមន្ត្រី បានបន្តថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣១,៤៩០ នាក់។
គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន៖ ខេត្តកំពត៖ ១០,៩៤២ នាក់
* ខេត្តកែប៖ ៧,២៥៧ នាក់ ។* ខេត្តបាត់ដំបង៖ ៦,៩៣០ នាក់ ។* ខេត្តសៀមរាប៖ ៦,០៣៣ នាក់។
* ខេត្តកំពង់ស្ពឺ៖ ៣,៨៩០ នាក់ ។* ខេត្តព្រះសីហនុ៖ ៣,២១៦ នាក់។ * ខេត្តពោធិ៍សាត់៖ ២,៧៥៣ នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀប នឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅ តែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញ នៅមិនទាន់មានចំនួនច្រើននៅឡើយ។
លោកថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ (បន្ទាប់ពីរាជរដ្ឋាភិបាលបាន បើកដំណើរការឡើងវិញ) ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរ នៅតាមគោលដៅមួយចំនួន។
លោករដ្ឋមន្ត្រី បានបន្តថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ នៅតែបន្តខិតខំយកចិត្តទុកដាក់ គោរពអនុវត្តនូវគោលការណ៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជូន។ ព្រមជាមួយនោះ ក៏មានរមណីយដ្ឋានខ្លះបានដាក់ចេញ នៅគោលនយោបាយ បញ្ចុះតម្លែសេវាមួយចំនួន ដើម្បីលើកទឹកដល់ទេសចរ ដែលបានទទួលការ ចាក់វ៉ាក់សាំងរួចរាល់ផងដែរ ដូចជារមណីយដ្ឋានវីគិរីរម្យ (Vkirirom) ក្នុងខេត្តកំពង់ស្ពឺ (បញ្ចុះតម្លៃ ២៥% សម្រាប់បន្ទប់ស្នាក់នៅ) រមណីយដ្ឋានកន្លែង បាញ់ធ្នូបន្ទាយជ័យ ៨០២ ក្នុងខេត្តសៀមរាប (បញ្ចុះតម្លៃ ២០% សម្រាប់ការបាញ់ធ្នូ និង ១០% សម្រាប់ការទទួលអាហារ) ជាដើម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង