ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃ ឈើប្រណិតខុសច្បាប់មួយកន្លែង​ ក្នុងក្រុងបានលុង

421

បានលុង៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១​ វេលាម៉ោង ១៤និង០០នាទី​ ម្សិលមិញនេះ​ រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើក្រុងបានលុង​ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបសិប្បកម្មខាងលេីត្រង់ចំណុច ទល់មុខសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅក្នុង ភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង​ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីកម្លាំងបានចុះបង្ក្រាបទីតាំងសន្និធិគ្មាន លិខិតអនុញ្ញាត និងបានរឹបអូសឈើអារ ប្រភេទសុក្រម ចំនួនសរុប ២,៧៧១ ម៉ែត្រត្រីគុណ។ ឈើទាំងនោះត្រូវបានដឹកជញ្ជូនយកមក រក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែកម្ចាស់រោងសិប្បកម្ម កែច្នៃគ្រឿងសង្ហារឹម ដែលមិនមានច្បាប់ទម្លាប់ ត្រឹមត្រូវខាងលើនេះ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើ តម្រូវអោយបង់ផាកពិន័យ ទៅតាមច្បាប់ព្រៃឈើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង