ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីការិនីកញ្ញា អ៊ុក រិទ្ធីនាថ គឺជាកូនស្រីបង្កើត តារាកំប្លែងនាយចាបចៀន ធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៏ខ្លាំង

134

ភ្នំពេញ៖ ទស្សនិកជនមួយចំនួនធ្លាប់បានស្គាល់រួចមកហើយ អំពីពិធីការិនីស្រស់សោភា របស់ទូរទស្សន៍My Tv គឺកញ្ញា អ៊ុក រិទ្ធីនាថ ។ នាងក៏ជាអ្នកបង្កើតវីដេអូផ្ទាល់ខ្លួន បង្ហោះលើបណ្តាញសង្គមផងដែរ ដែលតាមការពិតនាងគឺជាកូនស្រីបង្កើតរបស់តារាកំប្លែង លោក អ៊ុក សុវណ្ណារិទ្ធិ ហៅ នាយចាបចៀននោះតែម្តង។ កញ្ញាអ៊ុក រិទ្ធីនាថ ហៅជេន គឺជាកូនស្រីច្បងវ័យ២០ឆ្នាំ ខណៈប្អូនប្រុសបន្ទាប់មានវ័យ១៧ និងប្អូនស្រីពៅមានវ័យ៨ឆ្នាំហើយដែរ។ ទោះជាយ៉ាងណាកន្លងទៅនាយចាបចៀន មិនបានបង្ហើបអំពីដំណឹង នៃការចូលប្រឡូកក្នុងអាជីពសិល្បៈ របស់កូនស្រីលោកឡើយទើបតែពេលនេះ ស្រាប់តែមានការបញ្ជាក់ថា ពិធីការិនីវ័យក្មេងរូបនេះ គឺជាកូនស្រីបង្កើតរបស់នាយ ចាបចៀនទៅវិញ។ សម្រាប់អ្នកដែល បានដឹងមានការកោត សរសើរពីការចិញ្ចឹមបីបាច់កូនស្រីបានយ៉ាង ល្អ ដែលមិនត្រឹមតែមាន រូបសម្រស់ស្រស់សោភាទេ គឺថែមទាំងជាពិធីការិនីដែល មានអត្តចរិករួសរាយរាក់ទាក់ មានសីលធម៌ ទេពកោសល្យមិនចាញ់ឪពុកនោះទេ។
អ្នកសិល្បៈជិតដិតតារាកំប្លែង នាយចាបចៀន បានលើកឡើងថា ក្រៅពីការងារសិ ល្បៈនាយចាបចៀន មានការងារជាមន្ត្រីយោធា ហើយលោក និងភរិយាចិញ្ចឹមបីបាច់កូន បានយ៉ាងល្អ ហើយលោកកម្រក្នុងការបង្អួត និងយកមុខទៅ ជួយជ្រោមជ្រែងកូន នោះដែរ គឺពួកគេមានសមត្ថភាព ទេពកោស ល្យពីធម្មជាតិ និងឆ្លងកាត់ការបង្ហាត់បង្ហាញ បន្ថែមកាន់តែទទួលបានការគាំទ្រ ពីទស្សនិកជនយ៉ាងច្រើន ផ្ទុះការចាប់អារម្មណ៏ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង