ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ កំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មទេសចរណ៍ ដែលល្មើសច្បាប់ ស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ

62

 

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានសម្រេចចេញ សារាចរណែនាំស្ដីពីការកំណត់ លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពី វិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត ដែលជាទណ្ឌកម្មរដ្ឋបាលដែលត្រូវ សម្រេច ក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមទំហំ – ចំណុះអាជីវកម្មដែលមានកំណត់ នៅក្នុងប្រកាសអន្តរក្រសួង រវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងទេសចរណ៍បានចេញសារាចរណនាំស្តីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ តាមរយះការចូលរួមអនុវត្តច្បាប់ស្ដីពី “វិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺក្តវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ផ្សេងទៀត ក្រសួងទេសចរណ៍ សូមណែនាំអំពីលក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ នឹងមាត្រា១១ នៃច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ ១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

និយមន័យ ទណ្ឌកម្មរដ្ឋបាលដោយ “បិទអាជីវកម្ម” ឬ “ព្យួរអាជ្ញាបណ្ណទេសចរណ៍” ៖ ទណ្ឌកម្មដោយការសម្រេច “បិទអាជីវកម្ម ដោយមូលហេតុមិន អនុវត្តតាមវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងទេសចរណ៍ សំដៅដល់ការសម្រេច បិទអាជីវកម្មជាអចិន្ត្រៃយ៍ និងដកហូតអាជ្ញាបណ្ណទេសចរណ៍ សុពលភាព។ ការសម្រេច បិទអាជីវកម្មមិននាំទៅ រកការបិទនិងហ៊ុំព័ទ្ធទីតាំងឡើយ លើកលែងមានការ សម្រេចដោយឡែក របស់រដ្ឋបាលរាជធានី ខេត្ត។ ការសម្រេចបិទអាជីវកម្ម ត្រូវដាក់ចេញអម ជាមួយរយៈពេលដាក់ បំរាមមិនឱ្យអាជីវកម្មនោះ និង/ ឬអ្នកឈរឈ្មោះលើអាជ្ញាបណ្ណទេសចរណ៍នោះ ធ្វើប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេលកំណត់ណាមួយ ចន្លោះពី ០១(មួយ)ឆ្នាំ ដល់ ០៥(ប្រាំ)ឆ្នាំ គិត ចាប់ពីថ្ងៃចេញសេចក្តីសម្រេច បិទអាជីវកម្មនោះ។ អាជីវកម្មដែលរងការសម្រេច “បិទអាជីវកម្ម” ត្រូវដាក់ពាក្យ ស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីឡើងវិញ ក្រោយរយៈពេល ហាមឃាត់បានបញ្ចប់។

ទណ្ឌកម្មដោយការសម្រេច “ព្យួរអាជ្ញាបណ្ណទេសចរណ៍” ដោយមូលហេតុមិនអនុវត្តតាមវិធាន ការរដ្ឋបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលចេញដោយ ក្រសួងទេសចរណ៍ សំដៅដល់ការសម្រេច ផ្អាកប្រតិបត្តិការអាជីវកម្ម ដែលមានអាជ្ញាបណ្ ណទេសចរណ៍សុពលភាពក្នុង រយៈពេលកំណត់ណាមួយ ដែលមានថេរវេលាក្នុងរយៈពេល សុពលភាពរបស់អាជ្ញាបណ្ណ ដែល សម្រេចឱ្យព្យួរនោះ។ ការសម្រេចព្យួរអាជ្ញាបណ្ណទេសចរណ៍ មិននាំទៅរកការបិទនិងហ៊ុំព័ទ្ធទីតាំង ឡើយ លើកលែងមានការសម្រេច ដោយឡែករបស់រដ្ឋបាលរាជធានីខេត្ត។ អាជីវកម្មត្រូវស្នើសុំ បើកដំណើរការឡើងវិញមកក្រសួងទេសចរណ៍ ឬបន្តសុពលភាព អាជ្ញាបណ្ណទេសចរណ៍ ក្រោយ រយៈពេលកំណត់ឱ្យផ្អាកប្រតិបត្តិការត្រូវបានបញ្ចប់។

ក្រសួងទេសចរណ៍ មានសិទ្ឋិសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលដោយការ “បិទអាជីវកម្ម” ចំពោះករណីដូចជាលបលួចតាមគ្រប់មធ្យោបាយ ឬគ្រប់រូបភាពផ្សេងៗ បន្តប្រតិបត្តិការសកម្មភាពអាជីវកម្មរបស់ខ្លួន នៅក្នុងអំឡុងពេល ដែលរាជរដ្ឋាភិបាល ឬក្រសួងទេសចរណ៍ បានសម្រេចឱ្យផ្អាកសកម្មភាព ។ រ៉ារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ដែលបានសម្រេចដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ច។

ក្រសួងទេសចរណ៍មានសិទ្ឋិសម្រេចដាក់ ទណ្ឌកម្មរដ្ឋបាលដោយការ “ព្យួរអាជ្ញាបណ្ណទេសចរណ៍” ចំពោះករណីដូចជា មិនអនុវត្តត្រឹមត្រូវតាមវិធាន សុវត្ថិភាពទេសចរណ៍ដូចមានកំណត់ក្នុងប្រកាសលេខ ០៨១ ប្រក. ប្រកាសលេខ ០៨២ ប្រក. ប្រកាសលេខ ០៨៣ ប្រក. ប្រកាសលេខ ០៨៤ ប្រក. ប្រកាសលេខ ០៨៥ ប្រក. ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ និងប្រកាសលេខ ០៩៥ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០។ មិនសហការចងក្រង រក្សាទុកព័ត៌មានរបស់ភ្ញៀវតាមការណែនាំ របស់ក្រសួងទេសចរណ៍ដូចមាន កំណត់ក្នុង សារាចរណែនាំលេខ ០០១ សរណន . ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ៣.៣. មិនសហការផ្តល់រាល់ព័ត៌មាន របស់ភ្ញៀវ ឬរបស់បុគ្កលិក ឬរបស់អាជីវកម្មតាម ការស្នើសុំរបស់ក្រសួងទេសចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង