ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្តែង ម៉ិច ម៉ារីកា ប្រកាសខ្លួនបាន ជាសះស្បើយពីជំងឺកូវីដ-១៩ រួចបន្ដទៅធ្វើចតាឡីស័ក្ដិនៅផ្ទះ១៤ថ្ងៃ

149

 

ភ្នំពេញ៖ តារាសម្តែង កញ្ញាម៉ិច ម៉ារីកាបានប្រកាសថ្ងៃនេះថា នាងបានជាយសះស្បើយពីជំងឺកូវីដ១៩ ហើយបន្ទាប់ពីសម្រាកព្យាបាលជំងឺ ផ្លូវដង្ហើមមួយនេះអស់រយៈពេល១០ថ្ងៃនោះ។
សូមរំលឹកថា៖ តារាសម្តែងក្នុងរឿង ”មរណមាតា”រូបនេះ ត្រូវបានប្រកាសដោយខ្លួនឯង នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ថានាងរកឃើញវិជ្ជមានជំងឺកូវីដ.១៩ ដែលការឆ្លងនេះត្រូវបាននាងសង្ស័យថា ឆ្លងពីប្អូនស្រីជាអាជីវករផ្សារសំរោង យ៉ោងដែលនាងបាន ប៉ះពាល់ផ្ទាល់គ្រាជិះរថយន្តរួមគ្នា កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។ ការរកឃើញវិជ្ជមាននេះក៏ក្រោយពីផ្ទុះករណីនៃអាជីវករផ្សារសំរោង យ៉ាងនាស្រុកបាទីខេត្តតាកែវត្រូវបានរកឃើញ វិជ្ជមានជំងឺនេះជាបន្តបន្ទាប់។
នាងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលសែនសុខជិតផ្សារអ៊ីអន២នោះ។ ការព្យាបាលត្រឹមតែរយៈពេលខ្លីពេលនេះ នាងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិ ឲ្យវិលត្រឡប់មកធ្វើចត្តាឡីស័ក្កិបន្តនៅផ្ទះ ហើយកាល ពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។
នាងថា នាងក៏នៅបន្តការ ឃុំខ្លួនអោយនៅដាច់ ដោយឡែកក្នុងបន្ទប់ក្នុងតែម្នាក់ឯងចំនួន១៤ថ្ងៃ បន្ថែមទៀតដែរ ដើម្បីសុវត្តិភាពទាំងអស់គ្នា។ ជាមួយគ្នានេះនាងខ្ញុំក៏សូម អរគុណថ្នាក់ដឹកនាំ នឹងក្រុមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ សម្រាប់ការមើលថែនាង ខ្ញុំនឹងបងប្អូនអ្នកជំងឺទាំងអស់ អរគុណសម្រាប់ការ លះបង់ដ៏ធំសំរាប់ប្រជាជនខ្មែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង