ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​ថ្មគោល ​ឃាត់ខ្លួន​យុវជន​ម្នាក់​ ករណី​រំលោភ​សន្ថវៈ​ជាមួយ​អនីតិជន​

43

​បាត់ដំបង​ ៖​ កម្លាំង​នគរបាល​ជំនាញ​ ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​តា​គី​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ករណី​ រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ធី​ សុ​ខឿ​ត​ ហៅ​ ផៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​០៩​និង​១០​នាទី​ ។

ជនសង្ស័យបាន​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ជាមួយ​ជន​រង​គ្រោះជា​អនីតិជន​ ឈ្មោះ​ ញ៉​ក់​ ស្កា​យ​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី​ នៅ​ចំណុច​ក្រុម​ទី​១៥​ ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ បាន​សម្រេច​ចំនួន​០១​លើក​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​ស្រុក​ថ្មគោល​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង