ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជនជាច្រើនផ្អើលការចាប់អារម្មណ៏ យ៉ាងខ្លាំង ខណៈភរិយា អ្នកឧកញ៉ា ហុង ពីវ បង្ហាញ រូបភាពស៊ីចស៊ី

116

 

ភ្នំពេញ៖ មហាជនជាច្រើន បានចាប់អារម្មណ៏ ទៅលើ រូបភាពប្រមាណជិត ១០សន្លឹក របស់ភរិយា អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី គឺអ្នកនាង លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ ជ័យ លាភី ចំណាត់ថ្នាក់លេខ២ ក្នុងកម្ម វិធី «Super Model» បានធ្វេីឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលនៅលេីបណ្ដាញសង្គម Instagram ខណៈអ្នកនាង បានបង្ហាញរូបស៊ីចស៊ីដ៏កម្ររបស់ខ្លួន ទៅក្នុងបណ្ដាញសង្គម ។
កាលពីស្សិលមិញ អ្នកនាង លី យ៉ាណា ភរិយារបស់អ្នកឧកញ៉ា ហុង ពីវ តែងតែងបង្ហាញសកម្មភាពដំណើរកម្សាន្តជាមួយមិត្តភក្ដិ ប្រកបដោយភាពសប្បាយរីរាយបំផុត ហើយការតុបតែងខ្លួនទៀតសោតក៏ហាក់ដូចជាសិចស៊ី មិនចាញ់តារាៗប៉ុន្មានឡើយ ។ ស្រាប់ តែ អ្នកនាង លី យ៉ាណា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម Instagram ជាច្រើនភ្ញាក់ផ្អើលកាន់តែខ្លាំង ដោយសារតែរូបថតដ៏សិចស៊ីបំផុតរបស់អ្នកនាង ប្រមាណជិត ១០សន្លឹក ត្រូវបានបង្ហាញឡើងនៅលើបណ្ដាញសង្គម Instagram ។
បេីតាមរូបថតទាំងអស់នេះ គឺភរិយាអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បា នស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅ មានភាពសិចស៊ី ដោយ បង្ហាញ សម្រស់ យ៉ាងស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ។ ខណៈ ដែល រូប ថត នេះ ត្រូវបានបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់អ្នកនាងតែម្ដង ។
សូមបញ្ជាក់ថា ការបង្ហោះរូបបែបសិចស៊ីនៅលើបណ្ដាញសង្គម Instagram គឺមិនមែនជាលើកទីមួយឡើយសម្រាប់អ្នកនាង លី យ៉ាណា ប៉ុន្តែគ្រាន់តែលើកនេះ ឃើញថាហាក់បែបសិចស៊ីខ្លាំងជាងពេលមុនៗ អាចនិយាយបានថា ជារូបសិចស៊ីខ្លាំងបំផុត ដែលអ្នកនាង មិនដែលបានបង្ហាញតាមបណ្ដាញសង្គម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង