ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ទីទីនិង ស្រីលាភ ជាម្តាយ ស្រស់ស្អាតមិនចាញ់គ្នាឡើយ

124

ភ្នំពេញ៖ ជឿជាក់ហើយថាមហាជនពិតជាបាន ស្គាល់កូនស្រីច្បងរបស់តារាកំប្លែង ស្រីលាភ ដែលមានឈ្មោះថា ទីទី មិនខាន បើនិយាយពីសម្រស់របស់ ទីទី ពិតជាស្រស់ស្អាតជាខ្លាំង ហើយអ្វីដែលពិសេសនោះនាង ក៏មានទេពកោសល្យសិល្បៈមិនចាញ់ម្តាយប៉ុន្មានឡើយ ។
ឆ្នាំនេះដែរ ទីទី មានវ័យ ១៧ ឆ្នាំហើយ នាងមានសម្រស់ស្អាតបែបធម្មជាតិរហូត មានការលើកឡើងថា កូនស្រីរបស់តារាកំប្លែង ស្រីលាភ មានទម្រង់មុខដូចកូនកាត់ ។ ជាក់ស្តែង តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ គេសម្គាល់ឃើញថា ទីទី ពេញរូបពេញរាង និង មានទម្រង់មុខទាក់ទាញជាខ្លាំង។ មានមហាជនជាច្រើនបាន លើកឡើងថាទៅថ្ងៃក្រោយ ទីទី អាចនឹងមានទីផ្សារការងារសិល្បៈខ្ពស់មិនចាញ់ ស្រីលាភ ជាម្តាយនោះឡើយ ។
ដោយសារតែរូបសម្រស់ស្រស់ស្អាតរួមនឹង សមត្ថភាពសម្តែងនោះ បានធ្វើឱ្យកូនស្រី ស្រីលាភ បានលេចមុខក្នុងអាជីពសិល្បៈបាន យ៉ាងងាយ ដែលកន្លងមកនាងបាន ចូលរួមក្នុងការសម្តែងរឿងភាគទូរទស្សន៍ហង្សមាស រឿងកំប្លែង និង ស្ប៉តពាណិជ្ជកម្មមួយចំនួន ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង