ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងនាង AffTaksaorn តែងខ្លួនស្អាត ជាងក្រមុំទៀត ដាក់ខ្លួនឲ្យសភាពទន់ភ្លន់អ្នកឃើញ ចង់សុំស្នេហ៏

96

ភ្នំពេញ៖ តារាសម្ដែងកូនមួយ អ្នកនាងAff Taksaorn ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ពេលវេលាធ្វើឲ្យនាងប្រែមុខមាតថ្មី ហើយសម្រាប់តារាសម្ដែងស្រីកូនមួយយ៉ាង Aff Taksaorn តាំងតែពីបានទទួល តួនាទីជាពិធីករក្នុងកម្មវិធី ៣Zap នៅទូរសទ្សន៏ ហង្សមាសមកក៏ឃើញថា នាងកាន់តែស្រស់ស្អាតមកបង្ហាញ( surprise ) អ្នកគាំទ្ររាល់សប្ដាហ៍ ហ្វេសិនផង ការតែងខ្លួនផង បូករួមគ្នាស្អាតប្លែកភ្នែកមិនធម្មតា ផ្លាស់ប្ដូរស្ទាយគ្រប់ពេលវេលាស្អាត មើលមិនចេះធុញ ហើយភាពស្រស់ស្អាតរបស់នាង កាន់តែមានការចាប់អារម្មណ៏ពីទស្សនិកជន ជាច្រើនស្មាន តែនៅក្រមុំ រួចលួចស្នេហ៏ ទាំងនាងមានកូនមួយទៅហើយដែរនោះ ។
នៅថ្មីៗនេះ១៤មិថុនា២០២១អ្នកនាងAffTaksa orn បានធ្វើឲ្យហ្វេនៗរំជួយបេះដូងជាខ្លាំង នៅពេលសាម៉ីខ្លួនផុសស្ទាយបែបស្រស់ស្រាយៗ នារីពណ៌ផ្កាឈូក មើលមួយភ្លេតស្មានតែនារី ទើបពេញក្រមុំ ព្រោះម៉ាក់ៗមុខក្មេងខ្លាំងណាស់ ថែមទាំង មានបន្ថែមដោយ ពណ៌ផ្កាឈូកស្រស់ឆើតឆាយទៀត ។ មានទាំងឃ្លាថាថ្ងៃនេះទន់ភ្លន់ចា ធ្វើអោយអ្នកគាំទ្រសរសើរ ពីសម្រស់នាងមិនដាច់ពីមាត់ សោះឡើយ ។ ស្អាតពិតមែនតែងខ្លួនស្ទាវ បែបនេះកាន់តែ ក្មេងជាងវ័យទៅទៀត ស្អាតគាប់ភ្នែកទស្សនិកជន មើលមិនចង់ ដាក់ ភ្នែកហើយលួចស្រឡាញ់ ទៀត ។ មានប្រេនខ្លះ សួរនាងថា មានប្ដីឬនៅ បើនៅខ្ញុំសុំស្នេហ៏បានអត់ នាងថាមានប្ដីហើយ បើទោះបីនាងប្រាប់ថាមានប្ដី ក៏នៅតែទទួលរាប់អានដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង