ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង និងជាពិធីការិនី កញ្ញា ចាន់ ស្រីរ័ត្ន ប្រកាសថា ខ្លួននាងវិជ្ជមានកូវីដ-១៩

160

 

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ចាន់ ស្រីរ័ត្ន បានប្រកាសដោយខ្លួនឯងថា នាងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នាងមានវិជ្ជមានជំងឺកូវីដ-១៩ ហើយ ។
តារាស្រីរូបនេះបានសរសេរនៅលើ បណ្តាញសង្គមហ្វេសប៊ុកថា”បងប្អូនទាំងអស់គ្នាខ្ញុំចាន់ ស្រីរ័ត្ន បានឆ្លងកូវីដ-១៩ សូមឲ្យអ្នកពាក់ព័ន្ធមកធ្វើសំណាក។ មានអ្នកសិល្បៈជាច្រើនផ្ញើសារលើកទឹកចិត្តតារាស្រីរូបនេះជាហូរហែក្រោយបានទទួលបដំណឹងនេះ ។ នេះគឺជាការណីថ្មីនៃការឆ្លងជំងឺកូវីដ-១៩ ទៅលើសិល្បករបន្ទាប់ពីករណីមួយ ចំនួនទើបនឹងស្ងប់ស្ងាត់ ហើយពួកគេក៏បានជាសះ ស្បើយពីជំងឺកូវីដ-១៩នេះផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង