ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ពេជ្រ សូលីកា ពោលពាក្យលើក តម្កើងស្វាមី ព្រោះស្វាមីជារនាំការពារគ្រួសារ ស្មើឪពុកខ្លួន

119

 

ភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមហាជនប្រាកដជា ដឹងរួចមកហើយ ពីជីវិតក្រៅឆាករបស់ តារា ចម្រៀង ពេជ្រ សូលីកា រូបនេះ ដែលត្រូវជួបបញ្ហាផ្ទួនគ្នាៗ ផ្អើលអស់អ្នកគាំទ្រ ផ្ទុះការអាណិតខ្លោចចិត្ត ចំពោះរូបនាងជាខ្លាំង ខណៈទើប នឹង ភ្ជាប់ពាក្យថ្មីៗ។
តែយ៉ាងណាក្តី ខណៈ អ្នកគាំទ្រ ពិតជាបារម្ភខ្លាំងណាស់ ពីជីវិតក្រោយពេលភ្ជាប់ពាក្យ ហើយកើតមានបញ្ហាបែបនោះ ផ្ទុយ ទៅវិញស្វាមីរូបនាង បានក្លាយជារនាំងការពារខ្លួន បន្ទាប់ពីគ្រួសារ ជាអ្នកគាំទ្រខ្លួនឲ្យរឹងមាំ តស៊ូប្រឆាំងនឹង សង្គមមនុស្សមួយចំនួន ដែលប្រុងនឹង បំផ្លាញខ្លួន មុខរបរការងារ និងជាជីពប្រចាំថ្ងៃរបស់នាង ។
ជាមួយគ្នានេះ ក្នុងថ្ងៃបុណ្យឪពុក ទោះបីខ្លួនគ្មានឪពុកដូចគេ តែ ពេជ្រ សូលីកា បានប្រើពេលវេលាមានតម្លៃនេះ ពោលពាក្យ គួរឲ្យស្ងប់ស្ងែង ដូច្នេះទៅកាន់ឧត្តមស្វាមី យ៉ាងដូច្នេះថា ៖
រីករាយថ្ងៃបុណ្យលោកឪពុក! អរគុណបងដែលតែងតែជារនាំងការពារ គ្រួសារផ្តល់ភាពកក់ក្តៅដល់អូននឹងកូន ផ្តល់ទំនួលខុសត្រូវ ភាពជាឳពុកនិងជានិមិត្តរូបរបស់កូនយើង អូនមានតែកាដូរមួយនេះសម្រាប់បងនាថ្ងៃពិសេស ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង