ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញាឯកចក្រវាឡកម្ពុជា រ៉េត សារីតា ពន្យាពេលវិលត្រឡប់ មកកម្ពុជា ដោយសាររងចាំប្អូនប្រុសពៅ រៀននៅអាមេរិកចប់សិន

95

ភ្នំពេញ ៖ កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា២០២០ ដែលបានធ្វើដំណើរ ចេញទៅប្រកួត កម្មវិធីសម្រស់អន្តរជាតិធំជាងគេ នៅសហរដ្ឋអាមេរិក ចាប់តាំងពីអំឡុងចុងខែ មេសាឆ្នាំ២០២១។ នាងនៅមិនទាន់បានវិល ត្រឡប់មកកាន់ទឹកដីកំណើត នៅវិញឡើយ ដែលនេះខុសពីការគ្រោង ទុកថានាងនឹងធ្វើដំណើរមក មាតុប្រទេសនាអំឡុងចុងខែឧសភា ឆ្នាំ២០២១។

មុននេះតាមការអះអាង ដើមឡើយតាមការអះអាងរបស់ អ្នកគ្រប់គ្រង់ការផលិត កម្មវិធីកញ្ញ្ញាឯកចក្រវាឡកម្ពុជា បានលើកឡើងថា រ៉េត សារិតា ត្រូវវិលត្រឡប់មក កាន់មាតុប្រទេសវិញនៅចុងខែឧសភា ឆ្នាំ២០២១នេះពោល គឺក្រោយពីបញ្ចប់ការ ជប់លៀងធំមួយដែល ត្រូវបានពលរដ្ឋខ្មែររស់នៅរដ្ឋ Florida រៀបចំជូននោះ។ ប៉ុន្តែ
រហូតមកដល់ពេលនេះនាង នៅមិនទាន់វិលវិញតាម ការកំណត់នៅឡើយ។ មូលហេតុនៅពីក្រោយ ការពន្យាពេលមកកាន់ប្រទេសកម្ពុជា គឺក្រោយពីនាង ត្រូវរងចាំប្អូនប្រុសពៅដែល កំពុងសិក្សានៅទីនោះ បញ្ចប់ការ សិក្សាថ្នាក់វិទ្យាល័យ ដែលប្អូនប្រុសពៅ របស់នាងមានឈ្មោះChristoកំពុងរស់នៅក្នុង សហរដ្ឋអាមេរិក នោះតែម្តង។
ថ្មីៗនេះដែរតាម រយៈគណនីយហ្វេសប៊ុកផ្លូវការ របស់កម្មវិធី កញ្ញាឯកចក្រវាឡកម្ពុជា ក៏បានបញ្ចេញវីដេអូថ្មីរបស់ សារីតា អំពីនាងប្រកាសចូលរួម ក្នុងកម្មវិធីជប់លៀងជួបជុំ ពលរដ្ឋខ្មែរ នៅរដ្ឋ Road Iland ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១នេះផងដែរ ។
គេចាំបានដែរថា កញ្ញាឯកចក្រវាឡកម្ពុជា២០២០កញ្ញា រ៉េត សារីតាបានចាកចេញ ពីកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១ ។ នាងបានធ្វើដំណឹងទៅកាន់ទីក្រុង Losangilest រយៈពេល២ថ្ងៃដើម្បីជួបបងប្អូន និងសមាគមន៍ខ្មែរនៅសហរដ្ឋអាមេរិក មុនពេលចេញទៅកាន់រដ្ឋFlorida ដែលជាទីកន្លែងប្រកួត កម្មវិធីកញ្ញាឯកចក្រវាឡ២០២០ លើកទី៦៩នោះ។ នាងទទួលបានការស្វាគមន៍ យ៉ាងច្រើនកុះករពីសំណាក់ ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក ហើយនាងក៏ជាបេក្ខភាព ប្រកបដោយសក្កដានុពល សម្រាប់កម្ពុជាផងដែរ បើទោះបីជានាងមិនទទួល បានជ័យលាភីណាមួយក៏ដោយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង