ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការងារ អភិរក្សក្នុងដែន ជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

400

ខេត្តឧត្តរមានជ័យ ៖ ឯកឧត្ដម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម សុខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដម វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណ: អភិបាលខេត្តឧត្តរមានជ័យ ប្រតិភូក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន មួយចំនួនទៀត នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមើល ស្ថានភាពជាក់ស្តែងនៃ ការអភិរក្សនៅ ក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

ឯកឧត្ដម សូខន ឬទ្ធីគុណ បានលើកទឹកចិត្តដល់ មន្រ្តីឧទ្យានុរក្ស ពង្រឹងតួនាទី ភារកិច្ច និងការសហការល្អថែមទៀត ដើម្បីធានាការពារប្រភេទសត្វព្រៃ និង រុក្ខជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះទៀត ក៏ជាការលើកទឹកចិត្តឲ្យមាន ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុង ថែរក្សានិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញចូលរួមលែង សត្វអណ្តើកធំមួយក្បាល ចូលអូរមួយ កន្លែងក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងបានចែកសៀវភៅ សម្បត្តិធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាល ខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្សនៅ តាមស្នាក់ការនៃតំបន់ ការធម្មជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ក៏បានសម្រេច បង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នៅក្នុងភូមិសាស្ត្រស្រុក ចំនួន៣គឺស្រុកអន្លង់វែង ស្រុកសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ លើផ្ទៃដីជាង៣ម៉ឺនហិកតា។

នៅក្នុងដែនជម្រកសត្វព្រៃនេះ ការការពារនិង អភិរក្សមានសារៈសំខាន់ សំរាប់អ្នកទេសចរណ៍ ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃ និងព្រៃឈើនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង