ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទាល់ក្រ ៤៥គ្រួសារ នៅសង្កាត់ ភ្លើងឆេះរទេះ ទទួលអំណោយសប្បុរសធម៏ ពីអនុសាខាកាកបាទក្រហមខណ្ឌកំបូល ដើម្បីដោះស្រាយអំឡុងជំងឺកូវិដ-១៩

52

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយ សប្បុរស់ធម៏ ផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបការលំបាកក្នុងអំឡុងពេលជំងឺកូវីដ-១៩ សិ្ថតនៅក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន ៤៥គ្រួសារ ដើម្បីយកទៅដោះស្រាយក្នុងជីវភាព បានមួយគ្រា ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៍ ១៥កេីត ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា
ប្រធាន អនុសាខាកាកបាទក្រហមខណ្ឌកំបូល បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើកកំពស់កម្រិតជីវៈភាព រស់នៅរបស់ប្រជាជន ទូទាំងប្រទេសតាម រយៈកិច្ចអភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ។
អំណោយដែលបាន ចែកជូនក្នុងមួយគ្រួសារ រួមមាន-អង្ករ ២៥ គីឡូក្រាម ឃីត ១កញ្ចប់ ព្រមទាំងថវិកា មួយចំនួនផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង